ព័ត៍មានទាន់​ហេតុការណ៏
Search
bubu-image_0

រឿង “Scarlet Heart: Ryeo” របស់កូរ៉េ នឹងចាក់បញ្ចាំងជាផ្លូវការនៅចុងខែសីហាខាងមុខ

យោងតាម​ប្រភពពី​គេហទំព័រ​កូរ៉េ​មួយ ចេញផ្សាយ​កាលពី​រសៀល​ថ្ងៃទី០៤ខែកក្កដា​នេះ បាន​រៀបរាប់​ឲ្យ​ដឹងថា រឿង “Scarlet Heart: Ryeo” ដែល​ប្រិយមិត្ត​មួយចំនួនធំ​បាន​ជ្រាបថា ជា​ខ្សែភាពយន្ត​ភាគ​កូរ៉េ​ខ្នាត​ធំ​មួយ ប្រចាំ​ក្នុង​ឆ្នាំ២០១៦ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៩ចុងខែ​សីហា​ខាងមុខ​នេះហើយ។

រឿង​ភាគ​ខ្នា​ធំ​នេះ ត្រូវបាន​គេ​ដឹងថា បាន​យក​លំនាំ​តាម​ខ្សែភាពយន្ត​ភាគ​បុរាណ​ចិន ដែលមាន​ចំណងជើង​ថា “Scarlet Heart” និង​មាន​វត្តមាន​ចូ​ម​រួម​សម្ដែង​ពី​តារា​ប្រុស​ស្រី​កូរ៉េ​ជាច្រើន​អ្នក។

ដោយឡែក ទន្ទឹមនឹង​ការចុះផ្សាយ​ព័ត៌មាន​ខាងលើនេះ គេ​ក៏បាន​ប្រទះឃើញ​មាន​គេហទំព័រ​មួយ​ផ្សេងទៀត បាន​បង្ហោះ​រូបភាពថ្មីៗមួយចំនួន និង​បាន​ភ្ជាប់​ជាមួយនឹង​ព័ត៌មានខ្លះៗពាក់ព័ន្ធ​នឹង​រឿង “Scarlet Heart: Ryeo” ផងដែរ។

ក្នុងចំណោម​រូបភាព​ដែល​គេ​បាន​បង្ហោះ​នោះ គឺ​រួមមាន​រូប​របស់​តារា​សម្តែង លោក Lee Joon-gi, នាង IU, លោក Byun Baekhyun (សមាជិក​ក្រុម EXO) , លោក Jisoo, លោក​Nam Joo-hyuk,  លោក Hong Jong-hyun, លោក Kang Ha-neul និង​លោក Yoon Sun-woo។ ហើយ​ខ្សែភាពយន្ត​មួយ​នេះ គឺមាន​ចំនួន២០ភាគ និង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ SBS នៅ​ចុងខែ​សីហា​ខាងមុខនេះ​រៀងរាល់ថ្ងៃ​ច័ន្ទ និង​អង្គារ៕

16673305_640x640_0

16673301_640x640_0

16673303_640x640_0



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684