ព័ត៍មានទាន់​ហេតុការណ៏
Search
Suy-Sem-05072016

លោក ស៊ុយ សែម៖ “ដល់ពេលចាត់វិធានការក្តៅ ចុះបញ្ជីខ្មៅ លុបអាជ្ញាប័ណ្ណ និងបញ្ជូនទៅតុលាការហើយ”

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​ថ្លែងថា “ដល់ពេល​ហើយ​ដែល​ក្រសួង​ត្រូវ​ចាត់វិធានការ​ក្តៅ ចុះបញ្ជី​ខ្មៅ លុប​អាជ្ញាប័ណ្ណ​អាជីវកម្ម និង​ការបញ្ជូន​សំណុំរឿង​ទៅ​តុលាការ” នៅ​ទី​ស្ថី​ការ​ក្រសួង នា​រសៀល​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​បូម​ខ្សាច់ និង​អាជីវករ​ដែលមាន​ទូក​បូម​ខ្សាច់​ទាំងអស់ អំពី​ចំណាត់ការ​លើ​សកម្មភាព​អាជីវកម្ម​រ៉ែ​ទាំងឡាយ ដែល​ល្មើសច្បាប់ និង​ល្មើស​សារាចរ​ណែនាំ​របស់​ក្រសួង។

Suy-Sem-05072016-01

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ដោយ​សង្កត់ធ្ងន់​ យ៉ាងច្បាស់​និង​ដាច់​ណ​ត្តិ​ទៀតថា៖ “នេះ​ជាការ​ណែនាំ​លើកចុងក្រោយ អំពី​វិធានការ និង​ចំណាត់ការ​របស់​ក្រសួង​រ៉ែ​និង​ថាមពល​ចំពោះ​សកម្មភាព​អាជីវកម្ម​រ៉ែ ការដឹកជញ្ជូន​និង​ការ​បូម​ខ្សាច់ ទាំងឡាយណា​ដែល​ល្មើសច្បាប់ និង​សារាចរ​ណែនាំ​របស់​ក្រសួង”

ជាមួយគ្នានេះ​ដែល មន្ត្រី​ធ្វើការ​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា៖ “សព្វថ្ងៃ​រឿង​ដែល​ក្តៅ គឺ​រឿង​រ៉ែ​បូម​ខ្សាច់​មួយ ហើយ​ជាមួយនិង​ការដឹកជញ្ជូន​ដី​តាមផ្លូវ​ដែល​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ មាន២រឿង​ណឹង”

ទាក់ទង​ទៅនឹង​បញ្ហា​នេះ មន្ត្រី​ក្រសួង​បាន​ចុះ​អនុវត្ត​ដូច​ភ្លៀងរលឹម​ជាក់ស្ដែង បាន​ចុះ​បិទ​ការ​ការដ្ឋាន​ជីកដី​និង​បូម​ខ្សាច់​ដែល​គ្មាន​ច្បាប់ និង​មិន​អនុវត្តតាម​សារា​ចរណ៍​ណែនាំ ក្នុងការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម​រ៉ែ​សំណង និង​សហ​ការណ៍​ជាមួយ​អាវុធហត្ថ​ចុះ​ល្បាត​ទន្លេ​ផងដែរ។

លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​បាន បង្ហោះ​តាម​បណ្ដាញ​សង្គម​ថា៖ “អ្នក​ដែល​ក្លាហាន​លួច​បូម​ក្រៅ​ដែន​អាជ្ញាប័ណ្ណ ឬ​លួច​បូម​ពេលយប់​ត្រៀម​ប្រឈម​នឹង​ច្បាប់​ទៅ!” ។

លោក​បាន​បន្តទៀតថា៖ “កុំភ្លេចថា​ភ្នែក​ប្រជាជន​ច្រើនណាស់។ គ្រាន់តែ​គាត់​ទូរស័ព្ទ​មក​លេខ 095727727 ក្រសួង​និង​សមត្ថកិច្ច​នឹង​ទៅដល់​ភ្លាម”

Suy-Sem-05072016-02

ក្រសួង​សង្ឃឹមថា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​បូម​ខ្សាច់ និង​អាជីវករ​ដែលមាន​ទូក​បូម​ខ្សាច់​ទាំងអស់ សហការ​និង​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើ​ឱ្យខាងតែបាន​ចាប់ពីពេលនេះ​តទៅ៕

Suy-Sem-05072016-03



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684