ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-7-A-20-Fu

ក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​នូវ​កម្មវិធី យុទ្ធនា​ការ​សំខាន់ៗ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ភាព​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​កម្មវិធី និង​យុទ្ធនាការ​ទេសចរណ៍ សំខាន់ៗ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​បន្ត​អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ “​កម្ពុជា ព្រះរាជា ណា​ចក្រ អច្ឆរិយ​:” ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​កក់ក្ដៅ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដូចជា កម្មវិធី “​កម្ពុជា​ផ្ទះ​ទី​២​ខ្ញុំ​- កម្មវិធី “​កម្ពុជា​មាតុភូមិ​ខ្ញុំ​” កម្មវិធី “​និស្សិត​អ្នក នាំសារ​ទេសចរណ៍​កម្ពុជា​”​កម្មវិធី​ប្រឡងប្រណាំង​ថតរូប ប្រចាំ​ឆ្នាំ​សម្រាប់​ភ្ញៀវ​ទេសចរ និង​កម្មវិធី “​សេវា​ខ្ញុំ ស្នាមញញឹម​អ្នក​។

តាម​សេចក្តី​ជូនដំណឹង កាលពី​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦​ថ្មីៗ​នេះ ក្រសួង ទេសចរណ៍​/
គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ឲ្យ​ដឹង​ថា ដើម្បី ចូលរួម ក្នុង​ចលនា ប្រឡង​ប្រ​ណាំ “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ពិសេស​ចូលរួម អបអរសាទរ​ជ័យ​លាភី “​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត លើ​ពិភពលោក​” ឆ្នាំ ២០១៦ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ដាក់​ចេញ​នូវ​កម្មវិធី និង​យុទ្ធ នា​ការ​ទេសចរណ៍​សំខាន់ៗ​មាន​ដូចជា​៖
១ បន្ត​អន​វត្ត​យុទ្ធនាការ ផ្សព្វផ្សាយ “​កម្ពុជា​ព្រះរាជាណាចក្រ អច្ឆរិយ​: ” Cambodia Kingdom of Wonder ដើម្បី​រួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​កក់ក្តៅ Cambodia Kingdom of Wonder-Feel the Warmth ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។
២ ការបង្កើត​កម្មវិធី​ទេសចរណ៍​អចិន្ត្រៃយ៍ “​កម្ពុជា​ផ្ទះ​ទី​២​ខ្ញុំ​” Cambdia My Second Home ដែលជា​កម្មវិធី​សម្រាប់​ស្វាគមន៍ ប្រភេទ​ទេសចរណ៍​ស្នាក់នៅ​យូរ និង​ទេសចរណ៍​វ័យ ចំណាស់​។
៣ សហការ​ជាមួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បង្កើត​ក​ម្ម​វិធី កម្ពុជា​មាតុភូមិ ខ្ញុំ ក្រោម​ពាក្យស្លោក “​ទាំងអស់​គ្នា​អាច​ធ្វើ​ដំណើរ​កម្សាន្ត​”- Everyone Can go» ព្រមជាមួយ និង​ការបង្កើត​នូវ​កម្មវិធី និស្សិត​អ្នក​នាំសារ​ទេសចរណ៍​កម្ពុជា Cambodia Students Tourism Ambossodors Program សំដៅ​បង្កើត​នូវ​សកម្មភាព​ទេសចរណ៍​ស្ម័គ្រចិត្ត (Volunteerism) នៅ​កម្ពុជា​។
៤ រៀបចំ​កម្មវិធី​ប្រឡងប្រណាំង “​រូបថត​” (Photo –Contest) ប្រចាំឆ្នាំ សម្រាប់​ភ្ញៀវ ទេសចរ​ដែល​មក​ទស្ស​នា​កម្ពុជា “​ក្រោម​កម្ពុជា រុករក​អា​ថ៏​កំបាំង​នៃ​កម្ពុជា​”- Secret trail of Cambodia» ព្រមជាមួយ និង​ការដាក់​ឲ្យ​ដំណើការ កម្មវិធី “​ទេសចរណ៍​តាម​ទូរស័ព្ទ​” (Tourism Mobile App) ។​
៥ បង្កើត​កម្ម​វី​ធី សេវា​ខ្ញុំ ស្នាមញញឹម​របស់​អ្នក My Service Your Smile ដោយមាន ការរៀបចំ​កម្មវិធី “​បណ្ដុះបណ្ដាល​ស្តីពី បដិសណ្ឋារកិច្ច​ល្អ​” ដល់​មន្ត្រី និង​បុគ្គលិក​ដែល​ប្រា ស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អតិថិជន ភ្ញៀវ​ទេសចរណ៍ (​រាប់ទាំង​បុគ្គលិក​បម្រើ​ស្រា​បៀរ បុគ្គលិក​បម្រើការ​តាម​កម្មវិធី អាពាហ៍ពិពាហ៍​….​ជាដើម​) ដើម្បី​ជំរុញ​និង​ចូលរួម​ក្នុង​ចលនា ប្រឡងប្រណាំង “​បដិសណ្ឋារកិច្ច​ល្អ​” ។

៦ ការរៀបចំ​ឲ្យ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​:​សម្រាប់​គ្រប់គ្រង​បុគ្គលិក បម្រើ​ការងារ តាម​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ដើម្បី​ធានា​ការ​ផ្តល់សេវា ប្រកបដោយ​វិជ្ជាជីវៈ​ និង​ស្មោះត្រង់​។ ដើម្បី​គាំទ្រ និង​បន្ត​ជំរុញ​នូវ​ការអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈ​នេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​នូវ ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវ​: របស់​មគ្គុទ្ទេសក៍​ទេសចរណ៍ ព្រម​ជា​មួយនិង​ការ​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ការ អនុវត្ត វិជ្ជាជីវៈ មគ្គុទ្ទេសក៍​ទេសចរណ៍ តាម​ប្រព័ន្ធ​អន​ឡាញ៕
Nita-7-A-18-Fu

Nita-7-A-19-Fu

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684