ព័ត៍មានទាន់​ហេតុការណ៏
Search
Ruby-Lin-Wallace-Huo

Ruby Lin និង Wallace Huo ទទួលស្គាល់ថា នឹងរៀបការនៅចុងខែកក្កដានេះ

តាម​ប្រភពពី​គេហទំព័រ​ស្រុក​ចិន​មួយ​ដែល​ចេញផ្សាយ កាលពី​ថ្ងៃទី៥ខែកក្កដា​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា តារា​សម្តែង​ប្រុស​ស្រី២រូប ដែលមាន​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ​ខ្ទរខ្ទារ​នៅ​ទ្វីបអាស៊ី និង​ជា​គូស្នេហ៍​ដ៏​ស្អិតរ​មួ​ត​មួយគូរ គឺ​លោក Wallace Huo និង នាង Ruby Lin បាន​ទទួលស្គាល់ថា ពួកគេ​នឹង​រៀបការ​នៅ​ចុងខែ​កក្កដា​នេះ។

Ruby-Lin-Wallace-Huo-02

ប្រភព​ដដែល​បាន​បន្តថា កាលពីថ្មីៗនេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​លេចឡើង បានធ្វើ​ឲ្យ​មហាជន​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​បាននាំគ្នា​ចែកចាយតៗគ្នា​ពេញ​បណ្តាញ​សង្គម។ ពាក្យ​ចចាមអារ៉ាម​មួយ​នោះបាន​និយាយថា តារា​សម្តែង​ប្រុស​ស្រី លោក Wallace Huo និង​នាង Ruby Lin នឹង​រៀបការ​នៅ​ចុងខែ​កក្កដា​នេះ។

បន្ទាប់ពី​ការ​បែកធ្លាយ​ដំណឹង​មិនទាន់​ប្រាកដប្រជា​ខាងលើនេះ​រួចមក រហូតមកដល់​ថ្ងៃទី៥ម្សិលមិញ​នេះ  គេ​ក៏បាន​ឃើញថា ក្រុមការងារ​របស់​តារា​ប្រុស​ស្រី​ទាំង២ បានប្រកាស​ទទួលស្គាល់​ថា ពាក្យ​ច​ចាម​អារាម​មួយ​នោះ​គឺជា​ការពិត។ ហើយ​ពិធីមង្គលការ​របស់​ពួកគេ​ទាំង២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទៅ៣១ ខែកក្កដា​ខាងមុខ ដែលមាន​ទីតាំងនៅ​កោះ Bali ប្រទេស​ឥណ្ឌូនេស៊ី៕

Ruby-Lin-Wallace-Huo-01



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684