ព័ត៍មានទាន់​ហេតុការណ៏
Search
Chen-Xiao-Michelle-Chen

Chen Xiao និង Michelle Chen បង្ហោះរូបនិងប្រកាសលាភ២ផ្ទួនគ្នា

កាលពី​រសៀល​ម៉ោង១ ថ្ងៃទី៥ខែកក្កដា​នេះ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​លេចឡើង បន្ទាប់ពី​អ្នក​នៅតាម​បណ្តាញ​សង្គម បាន​ប្រទះឃើញ​តារា​សម្តែង​ប្រុស​ស្រី២រូប ដែល​ប្រិយមិត្ត​មួយចំនួន​ស្គាល់​ថា ជា​តួឯក​ប្រុស​ស្រី ក្នុង​រឿង “ទេព​ឥន្ទ្រី​យ​បក្សី​ស្នេហ៍” និង​ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​គឺ​លោក Chen Xiao និង​នាង Michelle Chen បាន​បង្ហោះ​និង​ចែកចាយ​រូប​មួយ​សន្លឹក ដោយ​ភ្ជាប់​ជាមួយនឹង​ដំណឹង​ល្អ​ចំនួន២មកជា​មួយ។

ក្នុងចំណោម​ដំណឹង​ល្អ​ដែល​គូស្នេហ៍​មួយគូ​នេះ​បានប្រកាស​នោះ​គឺ ទី១ ពួកគេ​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍ ចំណែកឯ​ទី២នោះ គឺ​នាង Michelle Chen មាន​ផ្ទៃពោះ។ នេះ​បើ​យោងតាម​គេហទំព័រ​ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃទី៥ខែកក្កដា​នេះ។

គេ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា  កាលពី​រសៀល​ម៉ោង១:១៥នាទី​គេ​បាន​ប្រទះឃើញ លោក Chen Xiao បាន​សរសេរ​ពាក្យពេចន៍​ដ៏​ផ្អែមល្ហែម​ពីលើ​រូបភាព ដែល​ខ្លួន​បាន​បង្ហោះ​ថា “16.7.5 ចាប់ពី​ថ្ងៃនេះ​តទៅ​អូន​ជា​ប្រពន្ធរ​បស់បង, រងចាំ​ការចាប់​កំណើត​ថ្មី​មកដល់។ មួយ​នាទី​កន្លងផុតទៅ គេ​ក៏​បានឃើញ​នាង Michelle Chen បាន​ចែកចាយ​បន្ត​និង បាន​សរសេរ​ពីលើ​រូបភាព​ថា “ចាប់ពីពេលនេះ​តទៅ យើង​បីនាក់។ លោក​ប្តី, រីករាយ​ថ្ងៃកំណើត។

គួរបញ្ជាក់​ផងដែរ​ថា គូស្នេហ៍​តារា​មួយគូ​នេះ បានប្រកាស​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​កាលពី​ខែសីហា​ឆ្នាំ២០១៥កន្លងទៅនេះ៕

Chen-Xiao-Michelle-Chen-01



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684