Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​កឹ​ន​ធើ វៀតណាម អញ្ជើញ​លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នាពេលខាងមុខ

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា នេះ បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក ជិន វៀត​ជឿ​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ទីក្រុង​កឹ​ន​ធើ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ​លោក ជិន វៀត​ជឿ​ង បានធ្វើការ​កោតសរសើរ​ដល់​ការអភិវឌ្ឍ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​បាន​ថ្លែង​នូវ​ការអបអរសាទរ​ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម នៅក្នុង​ឆ្នាំ​២០២២ នេះ​។ លោក​បាន​លើក​ទ្បើង​ផងដែរ​ថា ទីក្រុង​កឹ​ន​ធើ មាន​ប្រវត្តិ​ទំនាក់ទំនង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​បណ្តា​អង្គភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​កិច្ចស​ហប្រតិបត្តិការ​ដ៏​ល្អ​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រជាជន​និង​ប្រជាជន ហើយ​បន្ត​ទៅមុខទៀត​។ លោក​សង្ឃឹមថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។

ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​រហូត​មក និង​បាន​សម្តែង​នូវ​ការគាំទ្រ​ឱ្យមាន​ការជំរុញ អ្នកវិនិយោគ​ពី​ក្រុង​កឹ​ន​ធើ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទ្បើង​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក ជិន វៀត​ជឿ​ង ក៏បាន​អញ្ជើញលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កឹ​ន​ធើ ប្រទេស​វៀតណាម ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម