Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអឺរ៉ុបទម្លាយតម្លៃវ៉ា់ក់សាំងកូវីដនៅអឺរ៉ុបតែលុបចោលវិញដោយសារបញ្ហាមួយ

បានផុស

នៅ

គណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ស្តីពីការលេចធ្លាយថាតើខ្លួនត្រូវចំណាយប៉ុន្មានសម្រាប់វ៉ាក់សាំងកូវីដ ១៩ ដោយសង្កត់ធ្ងន់លើប្រការរក្សាការសម្ងាត់ជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ។

អ្នកនាំពាក្យរបស់នាយកប្រតិបត្តិនៃសហភាពអ៊ឺរ៉ុបត្រូវបានសាកសួរអំពីព័ត៌មានដែលត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសារ Twitter បន្ទាប់ពីរដ្ឋមន្រ្តីវ័យក្មេងមួយរូបក្នុងជួររដ្ឋាភិបាលបែលហ្ស៊ិកបានផ្តល់នូវការចំណាយលើវ៉ាក់សាំងចំនួន ៦ នៅក្នុងតំណែងរបស់គណៈកម្មការនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកសារ Twitter ត្រូវបានលុបចោលភ្លាមៗ ប៉ុន្តែត្រូវបានគេថតទុកយ៉ាងលឿនក្នុងការបង្ហោះនៅលើបណ្តាញសង្គមមួយនេះ ។

ព័ត៌មានដែលបង្ហោះលើ Twitter នោះបានបង្ហាញពីតម្លៃសម្រាប់វ៉ាក់សាំងចំនួន ៦ ក្នុងចំណោមវ៉ាក់សាំងចំនួន ៧ ដែលគណៈកម្មការបានទិញ ។

នេះគឺជាព័ត៌មានលើបណ្ដាញ Twitter ដែលបានលេចធ្លាយតម្លៃវ៉ាក់សាំងក្នុងមួយដូសសម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំងនីមួយៗតាមកិច្ចសន្យា ៖

១. ក្រុមហ៊ុនអង់គ្លេស AstraZeneca តម្លៃ ១.៧៨ អឺរ៉ូ (២.១៨ ដុល្លារអាមេរិក)

២. ក្រុមហ៊ុនអាមេរិក Johnson & Johnson តម្លៃ ៨.៥០ ដុល្លារអាមេរិក

៣. ក្រុមហ៊ុនបារាំង Sanofi/GlaxoSmithKline តម្លៃ ៧.៥៦ អឺរ៉ូ (៩.២៦ ដុល្លារអាមេរិក)

៤. ក្រុមហ៊ុន Pfizer/BioNTech តម្លៃ ១២ អឺរ៉ូ (១៤.៧១ ដុល្លារអាមេរិក)

៥. ក្រុមហ៊ុនអាល្លឺម៉ង់ Curevac តម្លៃ ១០ អឺរ៉ូ (១២.២៦ ដុល្លារអាមេរិក)

៦. ក្រុមហ៊ុនអាមេរិក Moderna តម្លៃ ១៨ ដុល្លារអាមេរិក

ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍គណៈកម្មការអឺរ៉ុបបានប្រកាសកិច្ចសន្យាទី ៧ ជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិក Novavax ក្នុងតម្លៃ ១០០ លានដូសដែលតម្លៃនេះមិនត្រូវបានផ្តល់ឲ្យក្រោមកិច្ចព្រមព្រៀងរក្សាការសម្ងាត់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម