Connect with us

ជីវិតកម្សាន្ដ

ឈុតផឹកតែពីចានទម្រពែងរបស់តួ Gangubai បង្ហាញពីវប្បធម៌ដ៏ជូរចត់មួយរបស់ឥណ្ឌា

បានផុស

នៅ

ថ្មីៗនេះ ខ្សែភាពយន្តឥណ្ឌារឿង “Gangubai” កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លា នៅលើ ​Netflix និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បើទោះបីជារឿងនេះចេញផ្សាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២ក៏ដោយ។ រឿង “Gangubai” ជាភាពយន្តស្ដែងពីប្រវត្តិសាស្ត្រពិតរបស់អ្នកស្រី Gangubai Kothewali នៅអំឡុងឆ្នាំ១៩៤៧-១៩៦៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានបង្ហាញឱ្យឃើញពីខ្សែជីវិតយ៉ាងជូរចត់របស់តួស្រី Gangubai ដែលត្រូវមិត្តប្រុសបោកប្រាស់ទៅលក់ធ្វើជាស្រីពេស្យា តាំងពីអាយុ ១៦ឆ្នាំ។ ទោះបីផុងខ្លួនជួបនឹងរឿងអពមង្គលយ៉ាងណា នាងបានក្រោកតស៊ូមកវិញ រហូតក្លាយជាអ្នកគ្រប់គ្រងផ្ទះបន និងបានងើបឡើងប្រឆាំងទាមទារសិទ្ធឱ្យស្រ្តីលក់ខ្លួនទាំងអស់។​

ទន្ទឹមនឹងភាពល្បីល្បាញនៃខ្សែភាពយន្តនេះ មនុស្សជាច្រើនផ្ដោតការចាប់អារម្មណ៍នូវឈុតឆាកប្លែកៗមួយចំនួន ដែលគេទស្សនារួច ហាក់មិនយល់ន័យ ហើយបង្កើតជាប្រធានបទជជែក​មកទល់នឹងពេលនេះ។ ក្នុងនោះទស្សនិកជាច្រើនកើតចម្ងល់ថា ហេតុអ្វីបានជាតួនាង Gangubai ផឹកតែពីចានទម្រពែង ជំនួសឱ្យការផឹកតែពីពែងធម្មតា? តើ​សកម្មភាព​ទាំង​នោះ​បង្ហាញ​ពី​អ្វី?

ត្រឡប់ទៅក្នុងប្រវត្តិសាស្ត្រដើម ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសឥណ្ឌាបាននៅស្ថិតក្រោមមហាអំណាចរបស់អង់គ្លេស។ កាលឆ្នាំនោះ អង់គ្លេសបានចូល​គ្រប់​គ្រង និងដាក់អាណានិគម​លើ​ឥណ្ឌា ដោយដាក់​ពង្រាយ​កងទ័ពជាច្រើន និងផ្សព្វផ្សាយវប្បធម៌នានាទៅកាន់ប្រទេសនេះ។ កាលណោះឥណ្ឌាបានបែកចែកវណ្ណៈ និងឋានៈសង្គម រហូតធ្វើឱ្យអ្នកស្ថិតក្នុងវណ្ណៈក្រោម មិនមានសិទ្ធិគ្រប់គ្រាន់ សូម្បីតែការផឹកទឹកតែ។ ពេលនោះហើយ​ ដែលវប្បធម៌​ផឹក​តែពីចានទម្រចាប់កំណើត!

ដោយឡែកនៅក្នុងឈុតឆាកដែល Gangubai ទៅជួបជាមួយនាយករដ្ឋមន្ត្រី លោកបានបង្ហាញការស្អប់ខ្ពើមចំពោះស្ត្រីពេស្យាចារ ដោយបង្ហាញជំហរមិនចង់ចាប់ដៃ និងផឹកតែជាមួយនាងនោះទេ។ ដើម្បីបង្ហាញនូវការគោរព និងវណ្ណៈតូចទាបរបស់ខ្លួន Gangubai បានចាក់តែពីពែង ដាក់លើចានទម្រពែងនោះវិញ ទើបនាងផឹកវា។ ជំនួសឱ្យការផឹកទឹកតែធម្មតា ទង្វើនេះជាការបង្ហាញពីភាពអោនលំទោន ​ដែលអ្នកតូចទាបគួរធ្វើចំពោះអ្នកធំ ឬអ្នកមុខអ្នកការ ហើយឋានានុក្រម​សង្គមមួយនេះ​ ​​នៅ​តែ​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។

​បច្ចុប្បន្ន ប្រជាជន​ឥណ្ឌា​នៅ​តែ​ផឹក​តែ​ក្នុង​ចាន​ទម្រពែង ជា​ញឹក​ញាប់ ដោយអ្នកខ្លះនិយាយថា ប្រជាជនឥណ្ឌាផឹកតែបៀបនេះជាប្រចាំ រហូតក្លាយទៅជាវប្បធម៌ទៅហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម