Connect with us

ព័ត៌មានអន្ដរជាតិ

កុមារីម្នាក់ រួចជីវិតពីការបាញ់ប្រហារនៅរដ្ឋតិចសាស់ ដោយប៉ាតឈាមលើខ្លួន ធ្វើពុតជាស្លាប់ 

បានផុស

នៅ

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានរួចជីវិតពីការសម្លាប់រង្គាលនៅសាលាបឋមសិក្សារដ្ឋតិចសាស់ ដោយសារតែយកឈាមមិត្តភក្តិដែលត្រូវខ្មាន់កាំភ្លើងសម្លាប់ មកប៉ាតលើខ្លួននាងហើយធ្វើពុតជាស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារី Miah Cerrillo ចាត់វិធីសាស្រ្តនេះនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា បន្ទាប់ពីខ្មាន់កាំភ្លើង Salvador Ramos បើកការបាញ់ប្រហារ ដោយបានសម្លាប់មិត្តរួមថ្នាក់របស់នាងចំនួន ១៩នាក់ ក៏ដូចជាគ្រូបង្រៀនពីរនាក់ផងដែរ។

កាសែត Washington Post បានរាយការណ៍ថា ក្មេងស្រីតូចម្នាក់នេះ មកដល់សាលារៀនយឺតពេលកាលពីថ្ងៃអង្គារ បន្ទាប់ពីទៅជួបវេជ្ជបណ្ឌិត។

កុមារី Miah Cerrillo​ អាយុ១១ឆ្នាំ

បន្ទាប់ពីមិត្តភក្តិរបស់នាងត្រូវបានបាញ់សម្លាប់, Miah បានដេកលើក្បាលមិត្តភក្តិ ដើម្បីធ្វើពុតថា ពួកគេទាំងពីរបានស្លាប់ហើយ Miah ​បានយកឈាមពីមិត្តភក្តិមកប៉ាតលើខ្លួន ឲ្យមើលទៅដូចជាខ្លួនត្រូវគ្រាប់កាំភ្លើង។

ថ្វីបើ Miah បានរួចរស់ជីវិតពីភាពឃោរឃៅនោះក៏ដោយ តែនាងក៏រងរបួសស្រាលផងដែរ ហើយនៅមានភ័យរន្ធត់ដោយសារតែ នាងមើលឃើញហេតុការណ៍ដ៏សាហាវនិង ថ្លុកឈាមពេញថ្នាក់រៀន។

គួរបញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះ Salvador Ramos បានសម្លាប់សិស្សចំនួន១៩នាក់និងគ្រូបង្រៀន២នាក់ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ជនសង្ស័យត្រូវបានសម្លាប់ ពេលបាញ់តបតជាមួយមន្ត្រីប៉ូលិស។ យោងតាមលោក Abbott, ខ្មាន់កាំភ្លើង បានបង្ហោះសារចំនួន៣នៅលើ Facebook របស់គាត់ មុនពេលបើកការបាញ់ប្រហារ។

ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះ Salvador Ramos

ការបង្ហោះទី១ ប្រហែល៣០នាទីមុនហេតុការណ៍កើតឡើង គាត់បានសរសេរថា “ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ”។

ការបង្ហោះ​ទី​២​បាន​បញ្ជាក់​ថា ​គាត់​បាន​ធ្វើរឿងនេះរួចហើយ។ ចំណែក ​ក្នុងការបង្ហោះទី៣ ប្រហែល១៥នាទី ​មុន​ការ​វាយ​ប្រហារ​​នៅ​សាលា​ចាប់​ផ្តើម ខ្មាន់កាំភ្លើង​បាន​ប្រកាស​ថា គាត់​នឹង​បាញ់​សម្លាប់នៅ​សាលា​បឋម​សិក្សា។

នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខ្មាន់កាំភ្លើងរដ្ឋតិចសាស់ ដើរចូលទៅបាញ់ក្នុងសាលា ដោយមិនមានការរារាំងអ្វីទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម