Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ប្រាប់មូលហេតុដែលនៅតែបន្តទិញប្រេងពី រុស្ស៊ី

បានផុស

នៅ

ប្រធានគណៈកម្មការអឺរ៉ុប (EU) លោកស្រី Ursula Von der Leyen បាននិយាយថា អឺរ៉ុបមិនអាចដាក់ទណ្ឌកម្មភ្លាមៗលើប្រេងរបស់រុស្ស៊ីបានទេ ព្រោះថាវានឹងអនុញ្ញាតឲ្យទីក្រុងមូស្គូលក់ប្រេងឥន្ធនៈរបស់ពួកគេទៅកន្លែងផ្សេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្ថែមថា មូលហេតុមួយទៀតវាក៏អនុញ្ញាតឲ្យរុស្ស៊ីអាចរកប្រាក់បានកាន់តែច្រើនផងដែរដើម្បីផ្តល់មូលនិធិដល់ការវាយលុកយោធារបស់ខ្លួននៅអ៊ុយក្រែន ។

មេដឹកនាំសហភាពអឺរ៉ុបរូបនេះបានប្រាប់ទូរទស្សន៍ MSNBC ថា លោក ពូទីន ប្រហែលជាអាចយកប្រេងដែលគាត់មិនលក់ឲ្យ EU បង្វែរទៅកាន់ទីផ្សារពិភពលោក ហើយតម្លៃក៏នឹងកើនឡើងខ្លាំងផងដែរ ។ រុស្ស៊ីនឹងលក់ប្រេងបានកាន់តែច្រើន លុយក៏ហូរចូលប្រទេសនេះដូចគ្នា ហើយវានឹងបំពេញតម្រូវការសង្រ្គាមរបស់លោកផងដែរ” ។

ជាចុងក្រោយលោកស្រី​បញ្ជាក់​ថា​ “ទណ្ឌកម្ម​កំពុង​វាយលុក​សេដ្ឋកិច្ច​រុស្ស៊ី​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​ទាំងស្រុង​នឹង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អឺរ៉ុបផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី ថា លោកខាងលិចមិនបានការពារ អ៊ុយក្រែន ទេ ពួកគេចាត់ទុកទីក្រុង កៀវ ជា “បន្ទះឈីបចរចា” ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម