Connect with us

ព័ត៌មានជាតិ

ស្ថាប័ន​ជំនាញ​បញ្ជាក់​រោគសញ្ញា​សង្ស័យ​ជំងឺអុតស្វា​បន្ទាប់ពី​កម្ពុជា​រកឃើញ​ករណីសង្ស័យ​ ៦ ករណី

បានផុស

នៅ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ (CDC) នៅថ្ងៃទី​ ២ ខែមិថុនា ​២០២២ នេះ ​បានបញ្ជាក់ប្រាប់​អំពីរោគ​សញ្ញា​ករណីសង្ស័យជំងឺអុតស្វា ដូចជា៖ មានកន្ទួល ឬពងបែកលើបាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាគ្រុនក្ដៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្ដុរ ឈឺក្បាល និង​ឈឺខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា​ កម្ពុជារកឃើញករណីសង្ស័យ​ជំងឺអុត​ស្វា​ចំនួន​៦ ករណី តែក្រោយពីធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមាន​​មេរោគ​ជំងឺអុតស្វាទាំងអស់ ហើយអះអាងថា កម្ពុជាគ្មានជំងឺអុតស្វានោះទេ ​រហូតមកដល់​ពេល​នេះ។

លោកវេជ្ជបណ្ឌិត​បានបន្តថា រហូតមកដល់​ពេលនេះនៅមិនទាន់មានអ្នកដំណើរ​មកពីក្រៅ​ប្រទេស​ណា​ម្នាក់ត្រូវបានរកឃើញថា ​មានឆ្លងជំងឺអ៊ុតស្វានៅឡើយ​ទេពោលគឺមានតែករណី​សង្ស័យចំនួន ៦​ករណី​នៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់​មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបាន​ក្រុមការ​ងារឆ្លើយតបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជាហើយ​ជាលទ្ធផល​អវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេវាជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម