Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​​​ណាតូ​​ព្រមាន​​ថា​ លោក​​ខាង​​លិច​ត្រូវ​​តែ​​ត្រៀម​​ខ្លួន​​សម្រាប់​​សង្គ្រាម​​យូរ​​នៅ​​អ៊ុយក្រែន

បានផុស

នៅ

លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកថា បណ្តាប្រទេសលោកខាងលិច​ត្រូវតែត្រៀម​ខ្លួន​ទប់ទល់នឹងសង្គ្រាមបំផ្លាញយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។

«យើងត្រូវតែត្រៀមខ្លួនសម្រាប់រយៈពេលវែង»។ ប្រធានអង្គការណាតូបានប្រាប់អ្នកសារព័ត៌មាន និងបញ្ជាក់ថា «ពីព្រោះអ្វីដែលយើងឃើញសង្គ្រាមនេះ ឥឡូវបានក្លាយជាសង្គ្រាមហិចហោចមួយ»។

លោក Stoltenberg បាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងចំណាយខ្ពស់សម្រាប់ការ​ការពារប្រទេសជាតិរបស់ពួកគេនៅសមរភូមិ «ប៉ុន្តែយើងក៏ឃើញថា ប្រទេសរុស្ស៊ីកំពុងរងគ្រោះខ្ពស់ដែរ»។

លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលបញ្ជាក់ជាថ្មីថា ក្រុមសម្ព័ន្ធមិត្តណាតូ មិនចង់ប្រឈមមុខផ្ទាល់ជាមួយរុស្ស៊ី លោក Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តយោធាលោកខាងលិច​ទទួលខុសត្រូវដើម្បីឧបត្ថម្ភគាំទ្រដល់អ៊ុយក្រែន។

លោកមានប្រសាសន៍ថា ៖«សង្គ្រាមភាគច្រើនបំផុត ក៏ដូចជាសង្គ្រាមនេះដែរ នឹងដល់ដំណាក់កាលខ្លះបញ្ចប់នៅលើតុចរចា ប៉ុន្តែអ្វីដែលយើងដឹងគឺថា អ្វីកើតឡើងជុំវិញតុចរចាគឺមានទំនាក់ទំនង​ជិតស្និទ្ធទៅនឹងស្ថានភាពនៅសមរភូមិ»។

នៅពេលសួរថា តើអ៊ុយក្រែន​កំពុងត្រូវបានដាក់សម្ពាធដោយប្រទេសលោកខាងលិចដើម្បីឲ្យទទួលយកការបាត់បង់ទឹកដីសម្រាប់ការចរចាសន្តិភាពទេ? លោក Stoltenberg បានឆ្លើយថា ៖«វាមិនមែនសម្រាប់ពួកយើងធ្វើការសម្រេចចិត្ត ឬមានទស្សនៈរឹងមាំពីអ្វីដែលអ៊ុយក្រែនទទួល ឬមិនទទួលយកនោះទេ»។

ប្រមុខណាតូរូបនេះមិនបានធ្វើការអត្ថាធិប្បាយអ្វីដែលសម្ព័ន្ធ​មិត្ត​បានកំពុងពិភាក្សាអំពីការការពារ​ផ្លូវ​ទឹកដើម្បីទទួលបានការនាំចេញគ្រាប់ធញ្ញជាតិដែលត្រូវបានប្លុកនៅសមុទ្រ​អ៊ុយក្រែនតាមរយៈការរារាំងរបស់រុស្ស៊ី​ ប៉ុន្តែលោកបាននិយាយថា លោកស្វាគមន៍ចំពោះការប្រឹងប្រែងដើម្បីរកដំណោះស្រាយ។

«វិធីងាយស្រួលបំផុតដើម្បីបញ្ចេញគ្រាប់ធញ្ញជាតិ និងដើម្បីកាត់បន្ថយសម្ពាធលើតម្លៃម្ហូបអាហារគឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បញ្ចប់សង្គ្រាម»។ លោកបាននិយាយ និងបន្តថា «ដរាបណាមិនមែនរឿងនោះ ខ្ញុំសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងៗ រាប់ទាំងសម្ព័ន្ធមិត្តណាតូ ការសម្រប​សម្រួលជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកផ្លូវបញ្ចេញគ្រាប់ធញ្ញជាតិ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម