Connect with us

ព័ត៌មានជាតិ

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល សហការ​រៀបចំ​ផ្សព្វផ្សាយ ពី​ស្ថានការណ៍​នយោបាយ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ជូន​ដល់​អ្នកសង្កេតការណ៍​អន្តរជាតិ

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២២​នេះ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ផ្សព្វផ្សាយ​ពី​ស្ថានការណ៍​នយោបាយ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ជូន​ដល់​អ្នក​សង្កេត ការណ៍​អន្តរជាតិ ដែល​ពិធី​នេះ​រៀបចំ​នៅ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh (​ផ្ទះ​លេខ 55, ផ្លូវ 178, សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាគ្មិន នៅក្នុង​ពិធី​នេះ​មាន​: លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិកា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​), តំណាង​ក្រសួងមហាផ្ទៃ និង​តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

ចំណែក​អ្នកសង្កេតការណ៍​អន្តរជាតិ ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​រួមមាន​៖

១. តំណាង​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (Centralist

Democrat Centralist International CDI-IDC)

២. តំណាង​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក Asia-Pacific Democrat International – CAPDI)

៣. តំណាង​អង្គការ​ស​ន្និសិទ​អន្តរជាតិ នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី (International Conference of the Asian Political Parties – ICAPP)

៤. តំណាង​វេទិកា​ស្ថាប័ន​ស្រាវជ្រាវ​សកល 2022 (Think Tank 2022 Global Forum)

៥. តំណាង​សហគមន៍​អន្តរ​សភា​អាស៊ាន (ASEAN Inter-Parliament Association – AIPA)

៦. តំណាង​សភា​អន្តរជាតិ​ដើម្បី​សន្តិភាព និង​ភាព​អត់ឱន International Parliament Tolerance and Peace – IPTP)

៧. តំណាង​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ (Independence Observer)

៨. តំណាង​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​

​សហគមន៍​ខ្មែរ​ជី​លីង​តុ​ន (Khmer Culture Association of Wellington Inc, New Zealand) – សហគមន៍​ខ្មែរ​នៅ​កូ​រ៉​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម