Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះឃ្លាំងកុងតឺន័រនៅ បង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង ១០០នាក់

បានផុស

នៅ

មនុស្សចំនួន៥នាក់បានស្លាប់ និងប្រហែល១០០នាក់រងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងកុងតឺន័រនៅទីក្រុង Sitakunda ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសកាលពីថ្ងៃសៅរ៍ទី ៤ខែមិថុនា។

មន្ត្រីសេវាកម្មពន្លត់អគ្គិភ័យ លោក Jalal Ahmed បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅឃ្លាំងកុងតឺន័រមួយកន្លែង ដែលមានចម្ងាយត្រឹមតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ នៅខាងក្រៅកំពង់ផែសមុទ្រដ៏សំខាន់ Chittagong មុនពាក់កណ្តាលអធ្រាត្រ។

កម្លាំងពន្លត់អគ្គិភ័យជាច្រើននាក់ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង។

ក្នុង​ចំណោម​អ្នក​រង​របួស មាន​មនុស្ស​២០​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​ដោយ​មាន​ការ​រលាក​គ្រប​ដណ្ដប់​ចន្លោះ​ពី​៦០​ទៅ​៩០​ភាគរយ​លើ​រាង​កាយ​របស់​ពួក​គេ។

លោក Ruhul Amin Sikder អ្នកនាំពាក្យសមាគមកុងតឺន័របង់ក្លាដែស (BICA) បាននិយាយថា កុងតឺន័រមួយចំនួននៅឃ្លាំងឯកជនផ្ទៃដី៣០ហិចតាមួយនេះ មានផ្ទុកសារធាតុគីមី រួមទាំង hydrogen peroxide ផងដែរ។

អ្នកគ្រប់គ្រងឃ្លាំង B.M. Container Depot លោក Mujibur Rahman បាននិយាយថា មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឆេះរោងចក្រនៅ បង់ក្លាដែស ស្លាប់មនុស្ស ៤៣នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម