Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចេញបញ្ជាសម្ងាត់ ឲ្យតាមដានចារកម្មមកពីអ៊ីរ៉ង់ បន្ទាប់ពីចាប់បានម្នាក់នៅ ឥណ្ឌូណេស៊ី 

បានផុស

នៅ

នគរបាលភូមិន្ទថៃ (RTP) បានចេញបញ្ជាសម្ងាត់មួយ ដល់ប៉ូលិសទូទាំងប្រទេស ឲ្យតាមដានចារកម្មមកពីប្រទេសអ៊ីរ៉ង់ ដែលគេជឿថា កំពុងស្ថិតនៅក្នុងតំបន់ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាហេតុបង្កឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខ។

ប្រភពប៉ូលិសបានប្រាប់ កាសែតបាងកកប៉ុស្តិ៍ថា ភ្នាក់ងារសន្តិសុខ កំពុងតាមដានយ៉ាងដិតដល់នូវចលនារបស់ជនជាតិអ៊ីរ៉ង់ និងជនមូស្លីមថៃមួយចំនួន ដែលត្រូវបានគេសង្ស័យថា កំពុងធ្វើការជាចារកម្មនៅក្នុងប្រទេសថៃ។

អគ្គស្នងការនគរបាលភូមិន្ទថៃ លោក Suwat Jangyodsuk បានចេញបញ្ជាទៅសាខាពិសេសរបស់ RTP, ការិយាល័យស៊ើបអង្កេតកណ្តាល, ការិយាល័យប៉ូលិសក្រុង និងតំបន់ប៉ូលិសខេត្តទាំង៩ ឲ្យមានការប្រុងប្រយ័ត្ន និងប្រមូលព័ត៌មានអំពីចលនារបស់ភ្នាក់ងារសម្ងាត់។

អគ្គស្នងការនគរបាលភូមិន្ទថៃ លោក Suwat Jangyodsuk

ប្រភពបាននិយាយថា បញ្ជានេះ បានលើកឡើងពីឧប្បត្តិហេតុមួយកាលពីថ្ងៃទី ២៤ ខែឧសភាឆ្នាំមុន នៅពេលអាជ្ញាធរឥណ្ឌូណេស៊ីត្រូវបានគេឲ្យតម្រុយថា បុរសម្នាក់ឈ្មោះ Ghassem Saberi Gilchalan បានមកដល់ប្រទេស ដោយកាន់លិខិតឆ្លងដែនប៊ុលហ្គារី ដែលក្រោយមកត្រូវបានគេរកឃើញថា​​ ជាលិខិតឆ្លងដែនក្លែងក្លាយ។

កាលពីថ្ងៃ​ទី២៧ខែ​ឧសភាឆ្នាំ​មុន បុរស​ម្នាក់នោះ ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ កាតា។

បុរស​នោះ​បាន​ប្រាប់​ប៉ូលិស​ថា ​ខ្លួន​បាន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​ដើម្បី​ចូល​ប្រទេស។ ប៉ូលិសឥណ្ឌូណេស៊ីរកឃើញថា គាត់បានចូលប្រទេសនេះច្រើនជាង ១០ដង ដោយប្រើឯកសារក្លែងក្លាយ ហើយតុលាការបានកាត់ទោសគាត់ឲ្យជាប់គុក ២ឆ្នាំ។

ប៉ូលិសឥណ្ឌូណេស៊ីក៏បានរកឃើញដែរថា បុរសរូបនោះមានទូរសព្ទដៃចំនួន១១គ្រឿង ថេបប្លេតមួយគ្រឿង ស៊ីមកាតមួយចំនួន និងលុយសុទ្ធមានតម្លៃជាង ៣២ម៉ឺនបាត។

ប្រភព​ដដែល​​បន្ត​ថា ការ​ឆែកឆេរ​លើ​ទូរស័ព្ទ​ដៃ​របស់​គាត់ ​បាន​រក​ឃើញ​ឈ្មោះ​ជន​មូស្លីម​ថៃ​មួយ​ចំនួន។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជឿ​ជាក់​ថា Gilchalan គឺជា​ចារកម្ម​មក​ពី​ប្រទេស​អ៊ីរ៉ង់។

បន្ទាប់ពីការសួរចម្លើយបន្ថែម លោក Gilchalan បានប្រាប់ប៉ូលិសថា គាត់ត្រូវបានប្រគល់ភារកិច្ចដោយអតីតអ្នកការទូតអ៊ីរ៉ង់ប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាចារកម្មទាំងនៅទីនោះ និងនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាច្រើនលើកមកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វៀតណាម-ថៃ ពិភាក្សាគ្នា លើកិច្ច ព្រមព្រៀង ដំឡើង ថ្លៃស្រូវ អង្ករ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម