នយោបាយ
ពីថ្ងៃទី ៤ ខែមិថុនាមក គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ទទួលបានពាក្យបណ្ដឹងចំនួន ៦៥ហើយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងជាង ៦០ហើយ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។
លោក សោម សូរីដា អគ្គលេខាធិការរង និងអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែមិថុនានេះថា ចាប់តាំងពីថ្ងៃទី ៤ ខែមិថុនា ដែលជាថ្ងៃស និងថ្ងៃបោះឆ្នោត ទី ៥ ខែមិថុនា ឆ្នាំ ២០២២ មានពាក្យបណ្ដឹងចំនួន ៦៥បណ្ដឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ ក្នុងចំណោមបណ្ដឹងទាំងនោះ ក៏មានបណ្ដឹងចំនួន ២ ត្រូវបានបណ្ដឹងផ្ទាល់ទៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដែលប្ដឹងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្ថែមថា ក្នុងចំណោមបណ្ដឹងទាំង ៦៥ ពាក់ព័ន្ធនឹងថ្ងៃស និងថ្ងៃបោះឆ្នោត គឺមានបណ្ដឹងពាក់ព័ន្ធនឹងការផ្ដន្ទាទោសចំនួន ៣៦ និងករណីបណ្ដឹងអំពីភាពមិនប្រក្រតីចំនួន ២៩បណ្ដឹង។
ពាក្យបណ្ដឹងទាំងនោះ ត្រូវបានដាក់នៅខេត្តកំពង់ឆ្នាំងចំនួន ៤បណ្ដឹង កំពុងដោះស្រាយ, ខេត្តកំពង់ស្ពឺមានចំនួន ២បណ្ដឹង កំពុងដោះស្រាយ, ខេត្តកណ្ដាលមានចំនួន ១៨បណ្ដឹង កំពុងដោះស្រាយ, រាជធានីភ្នំពេញមានចំនួន ១បណ្ដឹង កំពុងដោះស្រាយ, ខេត្តព្រះវិហារមានចំនួន ៦បណ្ដឹង ក្នុងនោះបានបដិសេធ ៣បណ្ដឹង និងកំពុងដោះស្រាយ ៣បណ្ដឹង, ខេត្តព្រៃវែងមានចំនួន ៤បណ្ដឹង កំពុងដោះស្រាយ, ខេត្តពោធិ៍សាត់មានចំនួន ២បណ្ដឹង កំពុងដោះស្រាយ, ខេត្តសៀមរាបមានចំនួន ១៥បណ្ដឹង កំពុងដោះស្រាយ, ខេត្តព្រះសីហនុមានចំនួន ១០បណ្ដឹង កំពុងដោះស្រាយ, ខេត្តស្វាយរៀងមានចំនួន ៣បណ្ដឹង កំពុងដោះស្រាយ, ខេត្តត្បូងឃុំមានចំនួន ៣បណ្ដឹង និងកំពុងដោះស្រាយដែរ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បន្ថែមថា ក្នុងចំណោមបណ្ដឹងទាំង ៦៥ខាងលើនេះ មានមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំប្ដឹងចំនួន ២បណ្ដឹង, ភ្នាក់ងារគណបក្សប្រជាជនកម្ពុជាប្ដឹងចំនួន ៦បណ្ដឹង, បេក្ខជនគណបក្សប្រជាជនកម្ពុជាប្ដឹង ១បណ្ដឹង, សកម្មជនគណបក្សភ្លើងទៀនប្ដឹង ១១បណ្ដឹង, ភ្នាក់ងារគណបក្សភ្លើងទៀនប្ដឹង ៦បណ្ដឹង, បេក្ខជនគណបក្សភ្លើងទៀនប្ដឹង ១៤បណ្ដឹង, តំណាងគណបក្សភ្លើងទៀនប្ដឹង ២២បណ្ដឹង, មន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្ដឹង ៣បណ្ដឹង។
លោកអគ្គលេខាធិការរង គ.ជ.ប បានឲ្យដឹងទៀតថា នៅថ្ងៃស និងថ្ងៃបោះឆ្នោត គឺមិនទាន់មានបណ្ដឹងដាក់នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅឡើយទេ ដោយបណ្ដឹងភាគច្រើន បានដាក់នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ តាមលោក សោម សូរីដា កម្មវត្ថុបណ្ដឹងទាំង ៦៥នោះ អាចចែកចេញជាពីររករណី គឺករណីបណ្ដឹងសុំផ្ដន្ទាទោសមានចំនួន ៣៦បណ្ដឹង និងករណីបណ្ដឹងពីភាពមិនប្រក្រតីមានចំនួន ២៩បណ្ដឹង។ លោកថា បណ្ដឹងផ្ដន្ទាទោស ជាករណីបណ្ដឹងប្ដឹងទៅលើបុគ្គល ដែលរំលោភលើទោសបញ្ញត្តិ នៃជំពូកទី ១៤ រីឯបណ្ដឹងពីភាពមិនប្រក្រតី ជាករណីបណ្ដឹងប្ដឹងទៅលើដំណើរការនៃភាពមិនប្រក្រតី ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ ទាំង គ.ជ.ប និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅដោយរលូនល្អ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា និងការគំរាមកំហែងនោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ