ព័ត៍មានទាន់​ហេតុការណ៏
Search
M15-07-16-x5

ក្លិប​បាល់បោះ​ San Antonio Spurs សម្រេច​ទិញ​យក​កីឡាករ ​Pau Gasol

ក្លិប San Antonio Spurs បាន​ចុះហត្ថលេខា​ទិញ​យក​កីឡាករ​បាល់បោះ Pau Gasol ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​សមត្ថភាព​លេង​នៅ​ខ្សែប្រយុទ្ធ​ក្រុម​របស់​ពួកគេ ពេល​គ្មាន​វត្តមាន​របស់​កីឡាករ Tim Duncan នៅ​រដូវ​កាល​ក្រោយ​ជា​លើកដំបូង ​ក្នុង​រយៈពេល​១៩​ឆ្នាំ​កន្លង​មក​នេះ។ ពួកគេ​ប្រមាញ់​បាន​ខ្សែការពារ Manu Ginobili ផងដែរ។

កីឡាករ Gasol ធ្លាប់​ឈ្នះ​ជើងឯក​បាល់បោះ NBA២​លើក​ និង​ជា​កីឡាករ​ឆ្នើម All-Star ៦​ជំនាន់​ផងដែរ។ កីឡាករ Gasol ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​៦​នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ NBA​រក​បាន​១៩.០០០​ពិន្ទុ និង​លោត​ស៊ុត​បាល់​បញ្ចូល​កន្ត្រក​បាន​១​ម៉ឺន​លើក​,​ជួយ​ដៃគូ​រកបាន​៣​ពាន់​លើក និង​ការពារ​គូប្រជែង​ពី​ការ​ស៊ុត​បាល់​បាន​១៥០០​លើក ហើយ​គាត់​នឹងចូលរួម​លេង​ជាមួយ​កីឡាករ Kareem Abdul-Jabbar, Hakeem Olajuwon, Shaquille O’Neal, Kevin Garnett និង​កីឡាករ Duncan ដែល​បានប្រកាស​ចូលនិវត្តន៍​កាលពីដើម​សប្ដាហ៍​នេះ។

ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Spurs​មិនបាន​ទម្លាយ​ឲ្យ​ដឹង​ពី​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​របស់​កីឡាករ Gasol នោះឡើយ​កាលពី​ថ្ងៃ ព្រហស្បតិ៍​ ប៉ុន្តែ​មនុស្ស​ជំនិត​ដែល​បានដឹង​ពី​ស្ថានភាព​មួយ​នេះ​ច្បាស់លាស់​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP​ថា កីឡាករ Gasol បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ​ក្នុងតម្លៃ​៣០​លាន​ដុល្លារ។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ម្នាក់នេះ បាន​ក្លាយជា​កីឡាករ​ដែលមាន​ទេពកោសល្យ​បំផុត​នៅលើ​ពិភពលោក និង​ជា​កីឡាករ​លេចធ្លោ​ជាងគេ​ផងដែរ អំឡុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។ គាត់​បាន​ចំណាយពេល​កាលពី​២​រដូវ​កាល​ចុងក្រោយ​នេះ នៅ Chicago ជាមួយនឹង​អត្រា​រកបាន​១៦.៥​ពិន្ទុ ,​លោក​ស៊ុត​បាល់​បញ្ចូល​កន្ត្រក​ទី​១១​លើក និង​ជួយ​ដៃគូ​រក​គ្រាប់​បាល់​៤.១​លើក​ក្នុង​១​ប្រកួត​ក្នុងឆ្នាំនេះ។

ដោយឡែក កីឡាករ Ginobili ដែល​ធ្លាប់ជា​កីឡាករ​ជើងឯក​៤​ជំនាន់​ជាមួយ​ក្លិប Spurs​នឹង​ត្រូវ​វិលត្រឡប់​មក​រក​រដូវ​កាល​ទី​១៥​របស់​គាត់​វិញ។ ជា​មធ្យម​រាល់​ការប្រកួត​ម្តង គាត់​អាច​រក​បាន​១៤​ពិន្ទុ លោត​បញ្ចូល​កន្ត្រក​ទី​៣.៧​លើក និង​ជួយ​ដៃគូ​រក​គ្រាប់​បាល់​៤​លើក៕

AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684