ព័ត៍មានទាន់​ហេតុការណ៏
Search
M15-07-16-x6

លោក​Antonio Conte សង្ឃឹមថា​អាច​ប្រមាញ់​បាន​ជើងឯក ​Premier League ជូន​ក្លិប ​Chelsea

លោក Antonio Conte បាន​និយាយថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ក្រុម​តោ​ខៀវ Chelsea​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​លោក​នឹង​អាច​ដណ្តើម​បាន​ជើងឯក​បាល់ទាត់​កំពូល​អង់គ្លេស​ Premier League នៅ​ក្នុង​រដូវ​កាល​នេះ។

គ្រូបង្វឹក​វ័យ​៤៦​ឆ្នាំ​ម្នាក់នេះ​ ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Euro 2016 មុនពេល​ចាញ់​ការប្រកួត​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ជាមួយ​ក្រុម​ជើងឯក​បាល់ទាត់​ពិភពលោក គឺ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នោះ បាន​និយាយថា ក្រុម Chelsea​មិន​ស្ថិតនៅលើ​កំពូល​តារាង​របស់​ក្រុម​ដែល​គេ​គិតថា​នឹង​អាច​លើក​ពានរង្វាន់​បាល់​អង់គ្លេស​ទេ ក្រោយ​ពេលដែល​ក្រុម​មួយ​នេះ បាន​ត្រឹម​ជាប់​លេខ​១០​ប៉ុណ្ណោះ កាលពី​រដូវ​កាល​មុន ប៉ុន្តែ​សម្រាប់​លោក​វិញ​នៅតែមាន​សុទិដ្ឋិនិយម​លើ​ក្រុម​មួយ​នេះ​ដដែល។

អំឡុង​ពេល​បង្ហាញខ្លួន​ដល់​សារព័ត៌មាន​ក្នុង​ទឹកដី Stamford Bridge​លោក Conte បាន​និយាយថា យើង​ស្ថិតនៅក្រោម​អត្រា​បន្តិច​ពិតមែន និង​អាច​ធ្លាក់​ក្រោម​រ៉ា​ដា ប៉ុន្តែ​លោក​សង្ឃឹម​ជឿ​​​ជាក់​ណាស់​ថា នឹងមាន​អណ្តាត​ភ្លើង​ឆេះឆួល​ដែល​អាច​ឲ្យ​យើង​ក្លាយ​ជា​ក្រុម​អច្ឆរិយៈ​មួយ​នៅ​អង់គ្លេស។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​​ ​ដែល​ច្រាន​ចោលការ​លើក​ឡើងថា ​គាត់​នឹង​អាច​ដើរ​ជាន់​គន្លង​ចាស់​របស់​អតីត​អ្នកចាត់ការ Jose Mourinho និង​មិន​ព្រម​ផ្តល់​រហស្សនាម​ខ្លួនឯង​ថា​ជា ‘Special One’ នោះ បាន​និយាយ​ថា ក្លិប​ធំ​ដូចជា Chelsea​មិនគួរ​ឡើយណា​ធ្លាក់​ដល់​ពាក់កណ្តាល​តារា​​​បែប​ហ្នឹង​ទេ​។​

លោក Conte ដែល​នឹង​រក្សា​ឱកាស​ឲ្យ​កីឡាករ John Terry នៅតែ​ជា​ប្រធាន​ក្រុម​របស់ខ្លួន​នោះ បាន​បញ្ជាក់ថា នៅពេលដែល​អ្នកជា​កីឡាករ​, កីឡាករ​បាល់ទាត់ ឬ​អ្នកចាត់ការ​របស់​ក្លិប​អស្ចារ្យ​ដូចជា​ក្លិប Chelsea គឺ​អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត។ លោក​បាន​បន្តថា អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត​, ត្រូវតែ​ឈ្នះ​ជើងឯក ហើយ​និង​ប្រកួតប្រជែង​ជាមួយ​ក្លិប​ដទៃទៀត ដើម្បី​បុព្វហេតុ ក៏ដូចជា​សម្រេច​គោលដៅ​របស់​ក្រុម​។​

ទោះបី​យ៉ាង​ណា​ដោយ លោក Conte​បាន​សារភាពថា ជាការ​ពិតណាស់ថា ក្រុម​ខណ្ឌ Premier League គឺជា​ក្រុម League​ដ៏​ស្វិតស្វាញ​បំផុត ដោយសារ​តែមាន​៥-៦​ក្រុម​សុទ្ធតែជា​ក្រុម​ខ្លាំង និង​មាន​សមត្ថភាព​ដូចគ្នា​ក្នុង​ការលើក​ជើងឯក​បាល់​ទាត់​។ ដូច្នេះហើយ​សម្រាប់​ហេតុផល​មួយ​នេះ វា​គឺជា​ស្ថានភាព​មួយ​ដែល​ធ្វើ​ឲ្យ​លោក​រំភើប​ចិត្តខ្លាំង​បំផុត៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684