ព័ត៍មានទាន់​ហេតុការណ៏
Search
M15-07-16-x7

ខ្សែប្រយុទ្ធ Tim Cahill រក​បាន​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Melbourne City FC

កីឡាករ Tim Cahill បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ចំពោះ​ការផ្ទេរ​ទៅកាន់​ក្លិប​អូស្ត្រាលី Melbourne City FC ដើម្បី​បញ្ចប់​អាណត្តិ​របស់គាត់​ជាមួយ​ក្លិប​ចិន Hangzhou Greentown លេង​នៅ​ក្របខណ្ឌ Chinese Super League។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​អូស្ត្រាលី។

លោក David Gallop ដែលជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អូស្ត្រាលី​(FFA)​បាន​និយាយថា កិច្ចចរចា​កំពុង​បន្ត​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​ទូកក្តោង Everton​រូបនេះ ដែល​ទំនងជា​អាច​លេង​ជា​កីឡាករ​ភ្ញៀវ​សម្រាប់​ក្រុម Melbourne។

លោក Gallop បាន​និយាយ​ប្រាប់​វែបសាយ​ក្រុម A-League កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្វី​ដែល​លោក​អាចនិយាយបាន​នៅពេលនេះ គឺ​យើង​កំពុងមាន​នូវ​កិច្ចពិភាក្សា​វិជ្ជមាន​មួយ កំពុង​បន្ត​ជាមួយ​កីឡាករ Tim​។ លោក​បាន​បន្ត​ថា យើង​បាន​ជួប​ជាមួយ​អ្នក​ចាត់ការ​របស់​គាត់​កាលពី​ថ្ងៃ​ម្សិលមិញ និង​បាន​និយាយ ​កីឡាករ​ខ្លួនឯង​ផ្ទាល់​កាលពី​យប់។ វា​មិនមែនជា​ពេល​ត្រឹមត្រូវ​ទេ កាលដែល​និយាយថា យើង​សម្រេចបាន​កុងត្រា​ជា​ស្ថាពរ​សម្រាប់​កីឡាករ Tim​ តែ​កិច្ចពិភាក្សា​វិជ្ជមាន​កំពុងតែបន្ត។

លោក លោក Gallop បាន​និយាយទៀតថា ដូច​អ្វីដែល​លោក​ធ្លាប់​និយាយ​កាលពីមុន​អញ្ចឹង​ថា យើង​ពេញ​ចិត្តនឹង​ឲ្យ​កីឡាករ Tim​លេង​នៅ​ក្របខណ្ឌ​បាល់ទាត់ A-League ហើយ​លោក​គិតថា​វា​គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អាជីព​បាល់ទាត់​របស់គាត់។

ដោយឡែក លោក Greg O’Rourke គឺជា​ប្រធាន​ថ្មី​ដែល​ទើបតែ​ទទួលបាន​ការតែងតាំង​ជា​ប្រមុខ​ដឹកនាំ​ក្របខណ្ឌ A-League បាន​ឲ្យ​ដឹង​ដែរ​ថា ការវិល​ត្រឡប់មកវិញ​របស់​កីឡាករ វ័យ ៣៦​ឆ្នាំ​ម្នាក់នេះ នឹងធ្វើ​ឲ្យ​វិស័យ​កីឡាករ​បាល់ទាត់​អូស្ត្រាលី​កាន់តែ​ស្រស់បំព្រង​ថែម​មួយកម្រិត​ទៀត។

លោក​បាន​និយាយ​ថា បើ​យើង​ពិតជា​អាច​នាំ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក Tim Cahills មកកាន់​ប្រទេស​កំណើត​វិញ​នោះ ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទីទៃ​នៅក្នុង​ទីផ្សារ​បាល់ទាត់​នៅ​ក្របខណ្ឌ A-League ៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684