ព័ត៍មានទាន់​ហេតុការណ៏
Search
M15-07-16-x9

អ្នកចាត់ការ​ក្លិប Leicester City ទាមទារ​ឲ្យ​កីឡាករ NâGolo Kante ផ្តល់​ចម្លើយ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ពី​អនាគត​របស់​ខ្លួន

អ្នកចាត់ការ​ក្លិប Leicester City គឺ​លោក Claudio Ranieri បានទាមទារ​ឲ្យ​ខ្សែបម្រើ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង កីឡាករ NâGolo Kante ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ពាក់ព័ន្ធ​នឹង​អនាគត​របស់​គាត់ ខណៈដែល​ក្លិប​ជើងឯក​បាល់ទាត់​កំពូល​អង់គ្លេស Premier League រៀប​ផែន​ការឡើង​ការពារ​ជើងឯក​របស់​ពួកគេ។

គួរ​ឲ្យ​ដឹង​ថា អនាគត​របស់​កីឡាករ Kanteâ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី​ពី​ក្លិប Leicester បានដាក់​ចោល​នៅ​លើ​តុ​​ ស្រប​ពេល​ដែល​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប​ប្រជែង​ជាច្រើន​នៅក្នុង​ស្រុក ដែល​ក្នុងនោះ​រួមមាន​ទាំង​ក្លិប Chelsea​ផងដែរ។

លោក Ranieri បានធ្វើការ​ក្រើន​រំឭកថា លោក​គ្មាន​ពេល​រង់ចាំ​ទៀត​ទេ​សម្រាប់​ការសម្រេចចិត្ត​ពី​កីឡាករ​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ​ ដែល​ស្ថិតនៅក្នុង​ចំណោម​តារា​ក្នុង​ក្រុម Leicester កាលពី​រដូវ​កាល​មុន ក៏ដូចជា​នៅ​ព្រឹត្តិការណ៍​ Euro 2016​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង បើ​ទោះជា​គាត់​មិនបាន​ចូល​លេង​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គា​ល់​០-១​ក៏ដោយ។

លោក Ranieri ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​អំឡុង​ពេល​ហ្វឹកហាត់​មុន​រដូវ​កាល​របស់​ក្រុម​ Leicester នៅ​ប្រទេស​អូស្ត្រាលី​ថា យើង​បាន​ផ្តល់​កុងត្រា​ថ្មី​ដល់​គាត់ ហើយ​គាត់​ក៏​ចេញទៅ​បាត់​ដើម្បី​លេង​ព្រឹត្តិការណ៍ Euro 2016​ ហើយ​ពេលនេះ​ទៀតសោត មានការ​ព្យាករ​​ទុក​ច្រើន​ណាស់​ជុំវិញ​អនាគត​របស់​គាត់។ ហេតុ​ដូច្នេះ​ហើយ លោក​ចង់បាន​ចម្លើយ​យ៉ាង​ខ្លី​តែ​ខ្លឹម​មួយ​ម៉ាត់​ពី​គាត់។

លោក​បាន​បញ្ជាក់​ថា យើង​មិន​ចង់​បាត់បង់​គាត់​ទេ ប៉ុន្តែ​យើង​ក៏​មិន​អាច​ស្មាន​ចិត្ត​គាត់​ដឹង​ថា​នឹង​ចង់​ផ្ទេរ​ទៅលេង​នៅទីណា​នោះទេ។

សូមបញ្ជាក់ថា លោក Ranieri តែងតែ​កោះហៅ​កីឡាករ Kante វ័យ​២៥​ឆ្នាំ​ឲ្យ​ចូល​លេង ហើយ​កីឡាករ​ម្នាក់​នេះ បាន​ប្រកាស​លេង​ក្នុង​តម្លៃ​ប្រហែល​២០​លាន​ផោន នៅក្នុង​កិច្ចសន្យា​របស់គាត់ ហើយ​ពេលនេះ គេ​យល់ឃើញថា គាត់​ចង់​ផ្ទេរ​ទៅលេង​ជាមួយ​ក្លិប Real Madrid​ឬ​ក្លិប Chelsea៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684