Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ​សង្ស័យ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូនប្រុស​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង ស៊ូ​ហ្សា​ណា

បានផុស

នៅ

​ភ្នំពេញ ៖ ថ្មីៗ​នេះ​មានការ​ចែករំលែក​នូវ​រូបភាព​និង​វីដេ​អូ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ខុសធម្មតា​រវាង​តារា ចម្រៀង​ប្រុស​ស្រី​វ័យក្មេង​មួយគូ​ដែល​គេ​ស្គាល់​ថា ​ភាគី​ខាង​ប្រុស​ជា​កូនបង្កើត​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ​គឺ សុវត្ថិ មុនី​នាគ និង​តារា​ស្រី រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​អ្នក​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សកម្មភាព​និង​ភាព​ស្និទ្ធស្នាល​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួនធំ​យល់ថា​លោក សុវត្ថិ មុនី​នាគ និង​តារា​ស្រី រ៉េត ស៊ូ​ហ្សា​ណា អាចមាន​ទំនាក់​ទំនង​អ្វី​ពិសេស​លើសពី​មិត្តភាព​ធម្មតា​ព្រោះ​គេ​សង្កេត​ឃើញ​ថា ​ក្នុងអំឡុងពេល​រួមការ​ងារ​ជា​មួយ​គ្នា​និង​ដើរ​កម្សាន្ត ​គឺ​អ្នក​ទាំងពីរ​ហាក់​ស្និទ្ធស្នាល​ហើយ​បារម្ភ​ពីគ្នា​ខ្លាំង​ផងដែរ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ក៏​មាន​ការចែករំលែក​វី​ដេ​អូ​ថ្មី​ទៀត ​ជុំវិញ​ភាពស្និទ្ធស្នាល​របស់លោក សុវត្ថិ មុនី​នាគ និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា គ្រា​ដែល​អ្នក​ទាំងពីរ​បាន​បណ្ដើរគ្នា​យ៉ាង​ត្រសង​ទៅលេង​កម្សាន្ត​នៅ​សួន​សត្វ​ភ្នំ​តា​ម៉ៅ​និង​ថតរូប​ភាពជា​មួយ​យ៉ាង​ផ្អែម​ល្ហែម​មិន​ខ្វល់​ពី​អ្ន​កគាំទ្រ​ឡើយ​។​ រូបភាព​នេះ​បានធ្វើ ឲ្យ​ទស្សនិកជន​កាន់តែ​រំភើប​ជំនួស​អំពី​ទំនាក់ទំនង​របស់​តារា​ប្រុស​-​ស្រី​វ័យក្មេង​មួយគូ​នេះ​។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​សង្ស័យ​ខាងលើ​ រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​របស់​តារា​វ័យក្មេង​លោក សុវត្ថិ មុនី​នាគ​ និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា នៅឡើយ​ទេ។​ ខណៈ​កម្ពុជា​ថ្មី​ក៏​មិនទាន់​អាចទាក់ទង​ដើម្បី​សូម​ការបក​ស្រាយ​បាន​នៅឡើយ​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម