ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-L50

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​សាងសង់​បង្គន់​អនាម័យ​ចំនួន​៣២​បន្ទប់​ នៅ​សួន​មុខ​វត្ត​បទុម​វ​តី​

ភ្នំពេញ ៖ ដើម្បី​​​ងាយស្រួលដល់​ប្រជាពលរដ្ឋ ​ដែល​មក​លំហែ​កាយ ​និង​ដើរ ​កម្សាន្ត​នៅ​សួនច្បារ វត្ត​បទុមវតី និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​ផង​នោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​សាងសង់​បង្គន់​អនាម័យ​ចំនួន​៣២​បន្ទប់ ​នៅ​សួន​មុខ​វត្ត​បទុមវតី​នេះ។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​មក​លំហែ​កម្សាន្ត​នៅ​សួនច្បារ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​បង្គន់​សាធារណៈ​នៅ​សួន​ច្បារ​បទុមវតី ចំនួន​២​ទីតាំង ចំនួន​៣២​បន្ទប់ ដូចខាងក្រោម​ ទី​១-​ក្នុង​សួន​កុមារ ចំនួន​១៣​បន្ទប់ ទី​២-​ជាប់​ផ្លូវ ស៊ូ ស្រ៊ុន ចំនួន​១៩​បន្ទប់។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា បង្គន់​អនាម័យ​សាធារណៈ​ចំនួន​២​កន្លែង​នេះ នឹង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​នៅមុន​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​៕

Pisey-2016-07-16-full-L55



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684