ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-16-A-54-Full

ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​៣៨​នាក់ ខណៈ​ពេល​មានការ​រាលដាល​ប៉ះ​ទង្គិច​គ្នា​នៅ​រដ្ឋការ​ស្មៀរ​ ឥណ្ឌា​

មនុស្ស​២​នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​វ័យ​ជំទង់​ម្នាក់​ទៀត​ផង ត្រូវ​សម្លាប់ កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែកក្កដា ខណៈ​ពេល​ដែល​ការ​ប៉ះទង្គិច​ជាច្រើន​បាន​រាលដាល​នៅ​តំបន់​រដ្ឋការ​ស្មៀ​រដែ​ល​គ្រប់គ្រង​រដ្ឋបាល​ដោយ​ប្រទេស​ឥណ្ឌា បើ​ទោះជា​មាន​បម្រាម​គោចរ​យ៉ាង​ណាក្តី ដែល​បណ្ដាល​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​៣៨​នាក់​ហើយ នៅ​ក្នុង​រយៈពេល​១​សប្តាហ៍ នេះ​គឺជា​ការ​លើកឡើង​របស់​ក្រុម​មន្ត្រី​។

ក្មេង​ជំទង់​បាន​បាត់​បង់ជីវិត ខណៈ​ពេលដែល​បាតុករ​៣​នាក់​ផ្សេងទៀត រងរបួស​យ៉ាងធ្ងន់ធ្ងរ ពេល​ដែល​ក្រុម​ទាហាន​ឥណ្ឌា​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​មួយ​ ដែល​មាន​កំហឹង ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ជំរុំកងទ័ព ដោយ​ដុំ​ថ្ម នៅ​ឯ​តំបន់​ព្រំដែន គុប​វ៉ារ៉ា។ នេះ​ជា ការ​លើកឡើង​ដោយ​មន្ត្រី​ប៉ូលិស​មួយ​រូប ក្នុង លក្ខខណ្ឌ​អនាមិក​ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។​មន្ត្រី​ប៉ូលិស​នោះ​និយាយ​ថា តើ​អ្វី​ដែល​ក្រុម​ទាហាន​ត្រូវ​ធ្វើ​នោះ​? គឺ​គេ​បាញ់​កាំភ្លើង​ដើម្បី​ស្វ័យ​ការពារ​តែប៉ុណ្ណោះ​។
នៅ​ពេល​មាន​បុរស​វ័យក្មេង​ម្នាក់ទៀត បាន​ស្លាប់ ពេល​ដែល​ប៉ូលិស​បាន​បាញ់​កាំភ្លើង​គ្រាប់​ពិត​ទៅលើ​បាតុករ​មួយ​ក្រុម​ដែល​បាន​ដុត​ស្ថានីយ​ប៉ូលិស​មួយ​កន្លែង នៅ​ភាគ​ខាងត្បូង​ភូមិ យ៉ា​រី​អូ​រ៉ា បន្ទាប់ពី មនុស្ស​មួយ​ចំនួន​ណា​នោះ បាន​គប់​គ្រាប់បែកដៃ​មួយ​គ្រាប់​បណ្ដាល​ឲ្យ​ប៉ូលិស​រង​របួស ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រង​របួស​ធ្ងន់ធ្ងរ​។

មរណភាព​នៃ​មេ​ឧទ្ទាម​ដ៏​ល្បីឈ្មោះ គឺ​លោក បួរ ហាន​វ៉ានី នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ដោយ​អាវុធ​មួយ​កើតមានឡើង​រវាង​ក​ង​ទ័ព​របស់​រដ្ឋាភិបាល កាលពី សប្ដាហ៍​មុន​នេះ បាន​បណ្ដាល​ឲ្យ​កើតមាន​រាលដាល​នូវ​ការ​ប៉ះទង្គិច​គ្នា ក្នុង​នោះ មាន​មនុស្ស​ចូលរួម​ដល់​ទៅ​ជាង​៣០០០​នាក់ ហើយ​ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ប្រមាណ​ដល់​ទៅ​២០០​នាក់ បាន​រង​របួស​ទៀត​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684