ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-16-A-55-Full

បន្ទាប់ពី​អំពើ​ហិង្សា​ មី​យ៉ាន់​ម៉ា​ឆ្ពោះ​ទៅ​លុបចោល​នូវ​ ទ្រឹស្ដី​ជ្រុលនិយម​សាសនា​

ប្រទេស​មី​យ៉ាន់​ម៉ា​កំពុងតែ​បង្ក្រាប​ទៅលើ​ក្រុម​ជ្រុលនិយម​សាសនាព្រះពុទ្ធ ដើម្បី​លុប​បំបាត់ចោល​នូវ​សភាព​តានតឹង​ផ្នែក​សាសនា និង​ព​ង្ធុ ជនជាតិភាគតិច ដែល​បាន​ឃើញ​មាន​ព្រះវិហារ​ឥស្លាម​២​កន្លែង ត្រូវ​បំផ្លិចបំផ្លាញ ហើយ​អ្នកស្រុក​ដែល​កាន់សាសនា​មូ​ស្លឹ​ម​ត្រូវ​ភៀស​ចេញពី​ភូមិដ្ឋាន​របស់ខ្លួន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។

ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​និង​ជា​មេដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោកស្រី អោ​ង សាន​ស៊ូ​ជី ស្ថិត​នៅ​ក្រោម​ការ​ទិតៀន​យ៉ាង​ខ្លាំង​ពី​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកច្បាប់​ពី​ករណី មិនបាន​បង្ក្រាប​ទៅលើ​អ្នក​រំលោភ​បំពាន​ដោយ​ការវាយប្រហារ​ទៅលើ​គោលដៅ​ជនជាតិ​មូ​ស្លឹ​ម​ភាគតិច​នោះ។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទិតៀន​នោះ រដ្ឋាភិបាល​បាន​ធ្វើការ​សម្រេច​ដ៏​ភ្ញាក់ផ្អើល​មួយ​ប្រឆាំង​នឹង​អង្គការ​ចាត់តាំង​នៃ​ក្រុម​ព្រះសង្ឃ​ជាតិនិយម​រ៉ាឌី​កាល់ដែល ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អង្គការ​ម៉ា​បា​ថា ដោយ​គំរាម​នឹង​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់ ប្រសិនបើ​អង្គការ​នេះ​ ធ្វើ​ឲ្យ​មានការ​លើកយក​មក​និយាយ ដោយ​ការ​ស្អប់ខ្ពើម និង​ការបង្កើត​អំពើហិង្សា​នោះ​។

កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​បាន​ដាក់​កងកម្លាំង​ដើម្បី​បង្ការ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ដោយ​ហិង្សា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា សាសនា​។

សភាព​តានតឹង​ផ្នែក​សាសនា​បាន​ធ្លាក់​ចូល​កាន់តែ​ជ្រៅ ដោយ​ក្រុម​សាសនាព្រះពុទ្ធ​ភាគច្រើន​មី យ៉ាន់ម៉ា​អស់​រយៈពេល​ដល់​ទៅ​ជាង​កន្លះ​សតវត្ស​កន្លង​មក​ហើយ ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ដោយ​កងទ័ព មុន​ពេល​ដែល​សភាពការណ៍​បាន​ផ្ទុះឡើង កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត នៅ​ឆ្នាំ​២០១២ ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស ដោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប៉ះ ទង្គិច​គ្នា​ជា​ហូរហៀរ រវាង​ក្រុម​មូស្លឹម​ភាគតិច រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​រ៉ាក់​ឃីន​ភាគតិច ដែល​កាន់សាសនា​ព្រះ ពុទ្ធ​នោះ។

អំពើ​ហិង្សា​របស់​ក្រុម​មូ​ស្លឹ​ម និង​ក្រុមព្រះ​ពុទ្ធសាសនា​នៅ​តំបន់​ផ្សេងទៀត ​បាន​បន្ត​កើតមាន​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​។

នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ ដោយឡែក​ទៀត នៅ ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ដើមខែ កក្កដា​នោះ ក្រុម​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ប្រមាណ​៥០០​នាក់ បាន​ដុត​បំផ្លាញ​ចោល កន្លែង​សូត្រធម៌ និង​ថ្វាយបង្គំ​ព្រះ​មួយ​កន្លែង របស់​សាសនា​មូ​ស្លឹ​ម​។
ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការវាយប្រហារ​នោះ បណ្ដាញ​ផ្សព្វ​ផ្សាយ​បាន​និយាយ​ដូច្នេះ​។ គួរ​រំលឹកថា កាលពី​ខែ មិថុនា ក្រុម​អ្នកភូមិ​ចំនួន​២០០​នាក់ បាន​បំផ្លិច​បំផ្លាញ​ព្រះវិហារ​មូស្លឹម​មួយ​កន្លែង និង​បាន​ធ្វើ​ឲ្យ​រង​របួស ដល់​បុរស​មូស្លឹ​ម​ម្នាក់​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មាន​ជម្លោះ​មួយ​កើតឡើង​អំពី​ការសាងសង់​សាលារៀន​មូ​ស្លឹ​ម​មួយ​នោះ។

នៅ​ក្នុង​ឧបទ្ទវហេតុ​ទាំងពីរ​នេះ នាំ​ឲ្យ​អ្នកស្រុក​មូស្លឹម​ធ្វើការ​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ ដោយ​ភ័យខ្លាច​ការ​រាល​អាល​ នៃ​អំពើ​ហិង្សា​ជា​បន្ថែម​ទៀត។

ក្រុម​ជន​មូស្លឹម​រ៉ូ​ហ៊ីង​យ៉ា​ភាគតិច​ប្រមាណ​១២៥​ពាន់​នាក់ បាន​បម្លាស់ទី​កន្លែង​រស់នៅ ដោយសារតែ​អំពើ​ហិង្សា​ឆ្នាំ​២០១២ បាន​កើតមានឡើង​នៅ​ក្នុង​ជំរំ​ទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ភាគ​ខាងលិច​ប្រទេស​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684