ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-16-A-56-Full

មនុស្ស​២​នាក់ ត្រូវ​បាន​រក​ឃើញថា ​មាន​សុវត្ថិភាព​ នៅ​ក្នុង​សាគរ បន្ទាប់ពី​យន្តហោះ​បាត់ដាន​ពី​រ៉ាដា​

ក្រុម​ឆ្មាំ​សមុទ្រ Coast Guard បាន​ជួយសង្គ្រោះ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ នៅ​ក្នុង​តំបន់​សាគរ នៃ​រដ្ឋ​ហា​វៃ​ កាលពី​ថ្ងៃ​សុក្រ គឺ​អស់​រយៈពេល​ជិត​១​ថ្ងៃ បន្ទាប់ពី​យន្តហោះ​ដែល​ពួកគេ​ធ្វើដំណើរ​នោះ​បាន​បាត់​ដាន​ពី​រ៉ាដា។

កង​យានិក​ឧទ្ធម្ភាគចក្រ​មួយ​បាន​ស្រង់​ពួកគេ ចេញពី​ទឹក ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ដែល​ស្ថិតនៅ​ចម្ងាយ​១​ម៉ៃល៍​កន្លះ​ពី​សមុទ្រ ប៉ុណ្ណោះ ក្បែរ​ឆ្នេរ Kona ។ នេះ​ជា​ការ​លើកឡើង​ពី ក្រុម​ឆ្មាំ​សមុទ្រ។

ក្រុម​ជំនួយ​ពេទ្យ​សង្គ្រោះ​បាន​ជួប​ជាមួយ​ពួកគេ ទាំងពីរ​នាក់ នៅ​ឯ​ព្រលានយន្តហោះ Kona Airport ហើយ​បាន​ជួយ​ព្យាបាល​របួស​តូចតាច​ឲ្យ​។ អ្នក​ទាំងពីរ​​ត្រូវ​បាន​គេ​ដឹង​អត្តសញ្ញាណ​ឈ្មោះ លោក David McMahon អាយុ​២៦​ឆ្នាំ និង​នាង Sidney Uemoto អាយុ​២០​ឆ្នាំ​ប្លាយ។

នៅ​ពុំ​ទាន់​មានការ​លើក​យក​មក​និយាយ​ភ្លាមៗ​នៅឡើយ​ទេ អំពី​យន្តហោះ​។ ដោយឡែក​ពី​ឡុ​ត​យន្តហោះ​បាន​និយាយ​តាម​វិទ្យុ​ទាក់ទង​អំពី​ស្ថានភាព​បន្ទាន់​មួយ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ព្រហស្បតិ៍​។ បន្ទាប់ពី​នោះ​មក ផ្នែក​ត្រួត​ពិនិត្យ​ការហោះហើរ​បាន​បាត់​ការទាក់ទង​ជាមួយ​ពី​ឡុ​ត ហើយ​មិនយូរប៉ុន្មាន​យន្តហោះ​ក៏បាន​បាត់ស្រមោល​ពី​រ៉ាដា​ទៅ​។ នេះ​ជា​ការ​លើកឡើង​ពី​ក្រុម​ឆ្មាំ​សមុទ្រ​។

ពី​ឡុ​តនៃ​យន្តហោះ​ពីរ​ម៉ា​ស៊ីន Piper PA23 បាន​រាយការណ៍​ពី​ម៉ាស៊ីន​យន្តហោះ​មាន​បញ្ហា​មុន​ពេល​ធ្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដែល​មាន​ចម្ងាយ​ប្រមាណ​២៧​ម៉ៃ​ល៍ពី​ឆ្នេរ Kona នៅ​ភាគ​ពាយព្យ​។ នេះ​ជាការ​លើកឡើង​ពី​រដ្ឋបាល Federal Aviation Administration ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684