ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-16-A-74-Full

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ចុះ​ពិនិត្យ និង​ព្យាបាល គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ ៖ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​3 ស្ថិតក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ខណ្ឌ​ច្បារមន ខេត្តកំពង់ស្ពឺ​បានទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​16 ខែកក្កដា ឆ្នាំ​2016​នេះ ។​

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​​តំណាង​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​បញ្ជាក់ថា គោលបំណង​របស់​សមា​គម​គឺ​ផ្តល់​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​អ្វី​ទាំងអស់ ដោយ​បេសកកម្ម​របស់​សមាគម​គឺ​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​គោលដៅ​ធំៗ​ចំនួន​០៣​គឺ​ទី​១ ចុះ​តាម​បណ្តា​ខេត្ត ទី​២ ចុះ​តាម​អង្គការ មណ្ឌលកុមារ​កំព្រា សហគមន៍​និង និង​ទី​៣​នៅតាម​រោងចក្រ​។​

នាឱកាស​នោះ​លោក​វេជ្ជបណ្ឌិត ក៏បាន​ធ្វើការ​អប់រំ​សុខភាព​ដល់ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជា​ពល​រដ្ឋ ចេះ​ថែទាំ​សុខភាព​ប្រចាំថ្ងៃ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការ​ហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។

​ក្នុងនាម​អាជ្ញាធរ​ឯកឧត្ដម វែង សំណាង អភិបាល នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រ​ថា​សាសន៍​ថា លើសពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ព្យាបាល​ជំងឺ​ដោយបាន​ចុះមក​ដល់​មូលដ្ឋាន​រស់នៅរ​បស់បង​ប្អូន​ផ្ទាល់​អោយ​កាន់តែ​ខិតជិត​ហើយ​ងាយស្រួល​និង​ឆាប់រហ័ស ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យឿន សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​និង​គិតគូ​ដល់​សុខមាលភាព​និង​ជីវភាព​រស់នៅ​របស់ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ដល់​មូលដ្ឋាន​។​
ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​ការព្យាបាល​ឥតគិតថ្លៃ​នេះ បាន​មាន​សំដែង​អារ​ម្មណី​រីករាយ ដែល​បានឃើញ​ក្រុមគ្រូពេទ្យ​យកចិត្ត​ដាក់​ព្យាបាល​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ និង​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ សុខភាព​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ព្យាបាល​បាន​ឱ្យដឹងថា ការចុះពិនិត្យ​និង​ព្យាបាល​ជូន បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​នា​ថ្ងៃនេះ​មានដូចជា​៖​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន 1263​នាក់ វះកាត់​តូច​ចំនួន​9​នាក់ ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ចំនួន 130​ពិនិត្យ​និង​ព្យាបាល ភ្នែក ច្រមុះ បំពង់ក​ចំនួន​360​នាក់ ពិនិត្យ​អេកូ​បេះដូង​10​នាក់ រោគ​ស្ត្រី​និង​ពិនិត្យ​អេកូ ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចំនួន​105​នាក់​និង ព្យាបាល​ឬ​ស​ដូង​បាត​ចំនួន​44​នាក់ សរុប​ចំនួន​1921​នាក់៕
Nita-16-A-72-Full

Nita-16-A-73-Full

Nita-16-A-75-Full

Nita-16-A-76-Full

Nita-16-A-77-Full

Nita-16-A-78-Full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684