Connect with us

ជីវិតកម្សាន្ដ

តស៊ូពីអ្នកចម្រៀងតាមបៀរហ្គាឌិន ដួង វីរៈសិទ្ធ ក្លាយជាតារាល្បីពេញដោយទេពកោសល្យ

បានផុស

នៅ

ដួង វីរៈសិទ្ធ តារាចម្រៀងរូបសង្ហា ដែលទស្សនិកជនស្គាល់តាមរយៈបទចម្រៀងជាច្រើន ពិសេសនោះនៅពេលលោក Cover បទមរតដើមបូករួមជាមួយសំឡេងដ៏ស្រទន់ធ្វើអ្នកស្ដាប់ដកចិត្តមិនរួច តើលោកមានខ្សែជីវិតយ៉ាងដូចម្ដេចខ្លះ មុនក្លាយជាតារាចម្រៀងល្បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងអាយុ ២៧ ឆ្នាំ លោក ដួង វីរៈសិទ្ធ បានកើតនៅទីក្រុងភ្នំពេញ ប៉ុន្តែគ្រួសារក៏បានផ្លាស់ប្ដូរទីលំនៅទៅខេត្តកំពតវិញ ព្រោះឪពុកម្ដាយរបស់លោកបានទៅធ្វើការរកស៊ីនៅទីនោះ។ ដោយសារជីវភាពមានការខ្វះខាត និងចង់សម្រាលបន្ទុកគ្រួសារ ក្រោយឪពុកម្ដាយបែកបាក់គ្នា វីរៈសិទ្ធ ក៏បានមកបន្ដការសិក្សាថ្នាក់ទី ៩ នៅទីក្រុងភ្នំពេញ និងព្រមទាំងរកការងារធ្វើបន្ថែម ក៏ព្រោះចង់ជួយអ្នកម្ដាយ យប់ឡើងលោកក៏បានទៅច្រៀងនៅតាមបៀរហ្គាឌែន ដើម្បីដោះស្រាយថ្លៃសិក្សា និងខ្លះទៀតជួយគ្រួសារ។

ជាភ័ព្វសំណាងនៅ ឆ្នាំ ២០១០ ដួង វីរៈសិទ្ធ ក៏មានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម មហាហង្ស បានចេញបទចម្រៀង ៣ បទមាន “ក្ដីសុខបងមិនមែនជាក្ដីសុខពិត”, “ជីវិតក្រោមព្យុះភ្លៀង”, “លេខគេការ៉េបួន” ដែលផ្ទុះការគាំទ្រជាខ្លាំង និងការកោតសរសើរពីទឹកដមសំឡេងរបស់លោក។ ក្រោយរួមរស់ជាមួយផលិតកម្មមហាហង្ស អស់រយៈពេល ៣ ឆ្នាំ វីរៈសិទ្ធ ក៏បានចុះកុងត្រានៅផលិតកម្ម Phleng Records ដែលស្ថិតនៅក្រោមហង្សមាស ហើយបទចម្រៀងដំបូងរបស់លោកបានផ្ទុះសារជាថ្មីម្ដងទៀត គឺ “បងអន់ថែអូនមិនបានយូរ” និង”ឲ្យគេមកថែអូន” ។

នៅឆ្នាំ ២០១៦ លោក ដួង វីរៈសិទ្ធ ក៏បានចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក គឺ I Am a Singer Cambodia ដែលលោកទួលបានជយលាភីលេខ ១។ បន្ទាប់ពីប្រលងចប់ វីរៈសិទ្ធ ហាក់មិនសូវមានសកម្មភាពផ្សេងៗ ស្រាប់តែនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ លោកក៏បានចុះកិច្ចកុងត្រាជាមួយរាម ស្របពេលការបើកសម្ពោធផលិតកម្ម ហើយលោកក៏បានចេញចម្រៀង”ឆ្នេរអនុស្សារ” ជាបទដំបូងរបស់ខ្លួនផងដែរ ដែលគិតមកដល់ពេលនេះមានអ្នកចូលមើលរហូតដល់ ៦.១ លានអ្នក។

គួររំលឹកថា លោក ដួង វីរៈសិទ្ធ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះនោះទេ លោកក៏មានទេពកោសល្យនិពន្ធទំនុកច្រៀង និងបទភ្លេងព្រមទាំងលេងឧបករណ៍តន្ដ្រីថែមទៀតផង៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម