Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈតួឯកស្រីក្នុងរឿង ”I fine thank you love you” បង្ហោះរូបដេកឈឺក្នុងពេទ្យ

បានផុស

នៅ

តារា​សម្ដែង​ស្រី Ice Preechaya បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីឃើញតារាស្រីរូបនេះ ​បង្ហោះ​រូប​ដេក​ឈឺ​ នៅ​មន្ទីរ​ពេទ្យ​ ដោយ​ដៃ​ភ្ជួរ​សេរ៉ូមជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯកស្រីក្នុងរឿង ”I fine thank you love you” រូប​នេះ បានទម្លាយ​សារ​មួយអមជាមួយរូបថត ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ចូល​មន្ទីរពេទ្យ​ជា​បន្ទាន់​ថា ​ដោយសារ​តែ​នាង​មាន​អាស៊ីដ​ខ្លាំង​នៅ​ក្នុង​ឈាម​ ដែល​មាន​គ្រាប់​ឈាម​ស​ច្រើន រហូត​ធ្វើ​ឲ្យ​ក្ដៅ​ខ្លួន ចង្អោរ ក្អួត​គ្រប់​ពេល ញ៉ាំ​អ្វី​មិន​បាន។ ទន្ទឹម​នោះ ​គ្រូពេទ្យ​សន្មត​ថា មកពី​អាហារ​ដែល​តារា​ស្រី​រូប​នេះ​ញ៉ាំ​ គឺ​ដោយសារ​តែ​ពោះវៀន និង​ក្រពះ​រលាក រហូត​ធ្វើឲ្យ​ឆ្លង​មេរោគ ហើយ​ឈាម​មាន​ជាតិ​អាស៊ីដ​ខ្ពស់។

នៅ​ក្នុង​សារ​ដែល​នាង​បង្ហោះ​លើ​អ៊ីនស្តាក្រាម Ice ក៏​បន្ថែម​ទៀត​ថា​​​ “ពេល​យើង​ឈឺ​ឬ​ដួល ​គឺ​មាន​មនុស្ស​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះដែលនៅ​ក្បែរ​យើង ជួយ​យើង​ពេល​យើង​មាន​បញ្ហា។ ពួកគាត់​ពិតជា​ស្រឡាញ់​យើង មិន​រំពឹង​ផលប្រយោជន៍​ណាមួយ​ពី​យើង អរគុណ​សម្រាប់​ការ​ស្រលាញ់ រាប់អាន របស់អ្នក​ទាំងអស់​គ្នា។”

យ៉ាងណាមិញ ​ក្រោយ​ឃើញ​សំណេរ​ដ៏​វែង​អន្លាយ​នេះ​រួចមក ​បណ្ដា​អ្នក​គាំទ្រ​របស់​នាង​ប្រញាប់​ចូល​ទៅ​ខមិន​លើក​ទឹកចិត្ត​ និង​ជូនពរ​ឲ្យ​នាង​កាន់​តែ​ឆាប់​ជា​សះស្បើយ​លឿន​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយធ្លាយរូបភាព​ Aum ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង

ចុចអាន៖កាន់តែជិតដល់ថ្ងៃ Pancake ទម្លាយរ៉ូបអាពាហ៍ពិពាហ៍ ១ ក្នុងចំណោម ១០ ឈុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម