Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ មិនធ្វើឱ្យប៉ះពាល់សុខភាពមនុស្សទេ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៥ ដែលការចាក់វ៉ាក់សាំងនេះដើម្បីបង្កើតអង់ទីគ័រទប់ទល់ការវាយលុកពីជំងឺកូវីដ-១៩ បើទោះបីបច្ចុប្បន្នកម្ពុជាមិនមានករណីឆ្លងថ្មីក៏ដោយ។ លោកស្រីមានប្រសាសន៍ថា វ៉ាក់សាំងគឺជាឧបករណ៍សម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស វ៉ាក់សាំងមិនមែនជាឧបករណ៍ដែលធ្វើឱ្យប៉ះពាល់សុខភាពមនុស្សទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃខាងមុខ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈលោកស្រី អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ជូនដល់ក្រុមជួរមុខ និងក្រុមគោលដៅផ្សេងផ្សេងទៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនដង មិនបង្កផលប៉ះពាល់ដល់សុខភាពនោះទេ ហើយការចាក់វ៉ាក់សាំងដូសជំរុញដូសទី៥នេះទៀតសោត គឺត្រូវគោរពទៅតាមការណែនាំ ដែលមានរយៈពេលនៃការកំណត់ចាប់ពីការចាក់ដូសទី៤ រយៈពេល ៣ខែឡើងទៅ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំសុំអនុញ្ញាតជម្រាបជូនថា វ៉ាក់សាំងគឺជាឧបករណ៍សម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស វ៉ាក់សាំងមិនមែនជាឧបករណ៍ដែលធ្វើឱ្យប៉ះពាល់សុខភាពមនុស្សទេ។ អ៊ីចឹង សូមចងចាំឱ្យច្បាស់ថា វ៉ាក់សាំងគឺជាឧបករណ៍ដែលជួយសង្គ្រោះអាយុជីវិតមនុស្ស ហើយកន្លងមកយើងឃើញហើយ បទពិសោធនៅតាមបណ្ដាប្រទេសនានា ហើយក៏ដូចជាបទពិសោធនៅលើសកលលោក។ ខ្ញុំសូមនិយាយពាក្យវ៉ាក់សាំងជាទូទៅសិន គឺការប្រើប្រាស់វ៉ាក់សាំងនេះត្រូវបានផ្ដល់អត្ថប្រយោជន៍ក្នុងការលុបបំបាត់នូវជំងឺចំនួនរួចហើយ។

លោកស្រី ឱ វណ្ណឌីន លើកឧទាហរណ៍ជាក់ស្ដែង ដូចជាជំងឺអុជធំ បានលុបបំបាត់ ដោយសារការប្រើប្រាស់វ៉ាក់សាំង ហើយនៅក្នុងរយៈកាលចុងក្រោយនេះ ការលុបបំបាត់នូវជំងឺគ្រុនស្វិតដៃជើង ក៏ដោយសារការធ្វើយុទ្ធនាការចាក់វ៉ាក់សាំង នៅលើបណ្ដាប្រទេសលើសកលលោក។ បន្ទាប់មកទៀតយើងកំពុងទទួលបាននៃការលុបបំបាត់ជាបណ្តើរៗនូវជំងឺ កញ្ជ្រិល ដោយសារការប្រើប្រាស់វ៉ាក់សាំងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ដូច្នេះវ៉ាក់សាំងកូវីដ-១៩ នៅពេលដែលយើងទទួលឱ្យបានត្រឹមត្រូវ ទៅតាមវេន មានន័យថាបើតាមថិរវេលា ទៅតាមពេលវេលា ដែល គ.វ.ក-១៩ បានប្រកាសជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋ វានឹងជួយទៅដល់បងប្អូន ហើយវាមិនមែនជាឧបករណ៍ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនទេ”។

មន្ត្រីបម្រើការងារនៅព្រឹទ្ធសភាបានលើកឡើងអំពីការចាក់វ៉ាក់សាំងដូសទី៥ ដោយលើកឡើងថា ការចាក់វ៉ាក់សាំងដូសទី៥ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ និងកាត់បន្ថយការភ័យខ្លាចនៃការឆ្លង ឬការវៃលុកធ្ងន់ធ្ងរពីមេរោគកូវីដ-១៩។

មន្ត្រីចំណាស់មួយរូបមានប្រសាសន៍ថា៖ “ខ្ញុំបានចាក់វ៉ាក់សាំងតាំងពីដូសទី១ រហូតដល់ដូសទី៥ មានសេចក្ដីរីករាយ។ ខ្ញុំគិតថា ដំណក់វ៉ាក់សាំង ជាដំណក់ជីវិត។ ខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ កុំមានការភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងនេះ ខ្ញុំបានចាក់តាំងពីដូសទី១ រហូតដល់ដូសទី៥ សព្វថ្ងៃខ្ញុំមានអាយុ ៧២ឆ្នាំហើយ ខ្ញុំអត់មានបញ្ហាអ្វីទេ”។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ៩ ខែមិថុនា​ឆ្នាំ ២០២២ តទៅ ជាយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៥ ដល់​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យជួរមុខ​ រដ្ឋ និងឯកជន មន្ត្រីរាជការស៊ីវិល អ្នកសារព័ត៌មាន អ្នកសិល្បៈ ឬអ្នកប្រឈមជំងឺកូវីដ-១៩ខ្ពស់ តាមទីតាំងនានាដែលបានកំណត់ ដើម្បីរក្សាភាពស៊ាំក្នុងសហគមន៍​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទី មុន

បឹងកេត ព្រៃវែង គិរីវង់ ណាហ្គាវើលដ៍ឡើងវគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ អំពើរជួញដូរមនុស្ស ជះឥទ្ធិពលមិនល្អដល់កម្ពុជា និងអាយុជីវិតពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ដសៀមរាប នឹងស្នើទៅរដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់ពលរដ្ឋរស់នៅក្រុងរុនតាឯក

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​

Sokha Hotels

ព័ត៌មានពេញនិយម