Connect with us

សន្តិសុខសង្គម

Update៖​​ឆ្លងចរន្តអគ្គិសនី​បំផ្លាញផ្ទះប្រជាពលរដ្ឋ១ ​ខ្នង​នៅសង្កាត់និរោធ​

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋទំហំ ៨ x ១២ សង់ពីថ្មក្រោមឈើលើមួយខ្នងរងកាបំផ្លាញដោយសារអគ្គិសភ័យ នៅរសៀលម៉ោង ២ ថ្ងៃទី ៩ ខែមិថុនា ២០២២ ស្ថិតនៅ ផ្លូវព្រែកបារាំង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ បញ្ជាក់ថា មូលហេតុនៃការឆេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។

លោក ពេជ្រ វុទ្ធី មេភូមិតាងៅបានឱ្យដឹងថា ​អគ្គិភ័យនេះ​ផ្តើមចេញពីផ្ទះជាន់លើ​សង់ពីឈើ​ដែល​ពីក្រោម​ជាថ្មរលក់ឥវ៉ាន់ចាប់ហួយ។ ម្ចាស់ផ្ទះដែលរងការឆេះនេះមាន៣គ្រួសារ ដែលទី១ឈ្មោះ អ៊ុក សារុំ ភេទប្រុស ទី២ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុសនឹងទី៣ឈ្មោះប៉ុល សុភី ភេទប្រុស។

លោក ពេជ្រ វុទ្ធី បានបញ្ជាក់ថានៅពេលដែលមានអគ្គិភ័យនេះកើតឡើងភ្លាមៗ គឺមានកិច្ចដឹកនាំ​បញ្ជាពីលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ​បានចុះមកដល់រួចចាត់ឲ្យ​មន្ត្រីអាជ្ញាធរសមត្ថកិច្ចជួយរៀបចំសណ្តាប់​ធ្នាប់ចរាចរណ៍ដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់នឹងកម្លាំងមួយចំនួនជួយជញ្ជូននឹងការពារឥវ៉ាន់របស់ជនរងគ្រោះកុំឲ្យបាត់បង់។

គួរបញ្ជាក់ថាក្នុងអំឡុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅក្នុងមូលដ្ឋានសង្កាត់និរោធបានរងគ្រោះអគ្គិភ័យចំនួន២លើកបង្កឲ្យលំនៅផ្ទះប្រជាពលរដ្ឋអស់៤ខ្នងនិង៣បន្ទប់នឹងបង្កឲ្យមានជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ធ្ងរទៀតផង។

ក្នុងនោះលោកអភិបាលខណ្ឌច្បារអំពៅបានធ្វើការក្រើនរំលិកដល់លោកចៅសង្កាត់ទាំងអស់ឲ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ពីបញ្ហាភ្លើងផ្សែងឲ្យបានគ្រប់ៗគ្នាផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម