ព័ត៍មានទាន់​ហេតុការណ៏
Search
M17-07-16-h2

ប្រើ​គ្រឿងចក្រ​កាយ​សំរាម​ បុក​​ជញ្ជាំង​ បាក់​សង្កត់​មនុស្ស​របួស​ធ្ងន់​២​នាក់

បន្ទាយមានជ័យ​ ៖​ ក្រុមហ៊ុន​ប្រមូល​សំរាម​ ប្រើ​​​គ្រឿងចក្រ​កាយ​​សំរាម ​នៅ​ទីតាំង​ស្ដុក​សំរាម​របស់​ផ្សារ​អគ្គ​ចាស់​ហៅ​ផ្សារ​ត្រី​ស្ថិតនៅ​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​សង់​ជាប់​នឹង​កន្លែង​អ្នក​លក់ដូរ​របស់​អាជីវករ ​​ហើយ​ក៏​បុក​ជញ្ជាំង​បេតុង​បាក់​ដួល​រលំ​លើ​ពលរដ្ឋ​២​នាក់ ដែល​កំពុង​ដើរ​ទិញ​បន្លែ​ បណ្ដាល​ឲ្យ​របួស​ធ្ងន់​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា កាលពី​ល្ងាច​ម៉ោង​៥​ ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រឿងចក្រ​របស់​ក្រុម​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្រុង​ប៉ោយប៉ែត មួយ​គ្រឿង​ បាន​ឈូស​ចូក​យក​សំរាម ក្នុង​ទីតាំង​ស្ដុក​សំរាម ដែល​សង់​ពី​បេតុង​ជាប់​នឹង​តូប​លក់ដូរ​របស់​អាជីវករ បណ្ដាល​ឲ្យ​បាក់​ជញ្ជាំង​បេតុង​នៃ​ទីតាំង​ស្ដុក​សំរាម​នេះ ​ដួល​ទៅលើ ពលរដ្ឋ​២​នាក់ មានឈ្មោះ ប៊ុន​ហាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រង​របួស​បាក់ជើង​ស្ដាំ និង​ឈ្មោះ​តុង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ របួស​ជើង​ និង​ក្បាល ​ខណៈ​កំពុង​ដើរ ទិញ​បន្លែបង្ការ ។ អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ​។ ក្រោយ​កើតហេតុ​ភ្លាម​ ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត។ ចំណែក​គ្រឿងចក្រ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត។

ក្នុង​រឿងហេតុ​ខាងលើនេះ ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ទទួល​រាប់រង​ព្យាបាល​ជនរងគ្រោះ។ទាក់ទង​និង​ហេតុការណ៍​ខាងលើ នេះ​ត្រូវ​បាន ពលរដ្ឋ​ធ្វើការ​រិះគន់​ទៅលើ​ក្រុមហ៊ុន​ប្រមូល​សំរាម ក៏ដូចជា​ក្រុមហ៊ុន​ផ្សារ ដែល​ធ្វើ​ទីតាំង​ស្ដុក​សំរាម ជាប់​កន្លែង​លក់ដូរ បង្ក​ឲ្យ​មាន​ក្លិនស្អុយ​ទៅលើ​ពលរដ្ឋ​ ដែល​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ​នេះ ហើយ​មិន​​​តែប៉ុណ្ណោះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​រងគ្រោះថ្នាក់​ថែមទៀត៕
M17-07-16-h1

M17-07-16-h



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684