ព័ត៍មានទាន់​ហេតុការណ៏
Search
M17-07-16-i

មួយ​យប់​ នគរបាល​ក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ការ​បង្ក្រាប ​ការ​ជួញដូរ​គ្រឿងញៀន​បាន​៥​នាក់

បន្ទាយមានជ័យ ​៖​ ជនសង្ស័យ​៥​នាក់ ​​នៅ​គោលដៅ​២​ផ្សេងគ្នា ក្នុង​ក្រុង​ប៉ោយប៉ែត នា​កណ្ដាល​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​នគរបាល​ ដែល​ដឹកនាំ​ដោយ​អធិការ​ក្រុង​ប៉ោយប៉ែត ធ្វើការ​បង្ក្រាប​រួម​ជាមួយ​នឹង​ថ្នាំញៀន​១០​កញ្ចប់។

លោកធិ​ន ស៊ិន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ដើម្បី​ទប់ស្កាត់​បទល្មើស​នានា តាម​ការណែនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ រហូតដល់​យប់​ឈាន​ចូល​ថ្ងៃទី​១៧ លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បង្ក្រាបបាន​ជនសង្ស័យ​៥​នាក់ ក្នុង​គោលដៅ​ផ្សេងគ្នា និង​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ទឹកកក ចំនួន​១០​កូន​ថង់​តូច និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ជាច្រើន​យក​មក​អធិការ​ដើម្បី​សាកសួរ៕

M17-07-16-i1



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684