Connect with us

KPT+

រឿង​អាស្រូវ​នយោបាយ​នៃ​ប្រធានាធិបតី​ស្ត្រី​ដំបូង​កូរ៉េ​ខាងត្បូង PARK GEUN HYE

បានផុស

នៅ

លោកស្រី Park Geun Hye ជាប្រធានាធិបតីទី១១ និង​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​កូរ៉េ​ខាងត្បូង។

នៅ​ឆ្នាំ ២០១៣ លោកស្រី Park Geun Hye បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង ផ្លូវការ​ក្នុង​វ័យ ៦១ឆ្នាំ ។ យ៉ាងណាក្ដី​លោកស្រី​ត្រូវ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងត្បូង ដោយសារ​រឿង​អាស្រូវ​នយោបាយ​នា​ឆ្នាំ ២០១៦ ។ អតីត​ប្រធានាធិបតី​រូបនេះ​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំឃាំង នា​ឆ្នាំ ២០១៧ ហើយ​បាន​ក្លាយ​ជាអ្នកទោស ដោយ​ត្រូវ​ជាប់គុក ២៤ឆ្នាំ ពី​បទ​ពុករលួយ​និង​រំលោភ​អំណាច​នៅ​ឆ្នាំ ២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​កំពុង​កាន់​តំណែង លោកស្រី​​ត្រូវ​បាន​គេរិះគន់ និងចោទប្រកាន់ថា បាន​ប្រើប្រាស់​អំណាច​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង។ នៅខែតុលា ឆ្នាំ២០១៦ លោកស្រីបន្តរួមរឹត​ដោយ​រឿង​អាស្រូវ​អំពើ​ពុករលួយ ដែល​ធ្វើ​ឲ្យ​នយោបាយ​របស់​លោកស្រី​កាន់​តែ​ធ្លាក់​ដុនដាប។ Park Geun Hye ត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រើប្រាស់​អំណាច រំលោភ​អំណាច និងស៊ីសំណូកដែលអនុញ្ញាតឲ្យមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ខ្លួន លោកស្រី Choi Soon Sil អាចចូលមើលព័ត៌មានរដ្ឋបាន។

ក្រោយលេចធ្លាយរឿងអាស្រូវ Park Geun Hye បានធ្វើការសុំទោសប្រជាជនកូរ៉េខាងត្បូងចំពោះកំហុសរបស់ខ្លួន។ ទោះយ៉ាងណា នៅខែមេសា ឆ្នាំ ២០១៨ តុលាការបានប្រកាសកាត់ទោសស្រ្តីប្រធានាធិបតីទី១ របស់ប្រទេសកូរ៉េខាងត្បូងឲ្យជាប់គុក ២៤ ឆ្នាំ និងពិន័យជាប្រាក់ ១៨ ពាន់លានវ៉ុន ឬ១៧ លានដុល្លាអាមេរិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?

ចុចអាន៖រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​មហាសេដ្ឋី​ក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម