ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យត្រៀម វិទ្យាល័យ៣ ទទួលពលករ ដែលត្រឡប់មកពីថៃ ដើម្បីធ្វើចត្តាឡីស័ក
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកអភិបាល ក្រុង ស្រុក អង្គភាពទាំង៣ ជាច្រើននាក់បានចុះពិនិត្យវិទ្យាល័យ៣កន្លែង ១វិទ្យាល័យនិមិត្ត ២វិទ្យាល័យកូប ៣វិទ្យាល័យប៉ោយប៉ែត ដើម្បីត្រៀមទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីចត្តាឡីស័ក។
បើតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ លោក អ៊ុំ រាត្រី បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅប្រទេសថៃក្នុងខេត្ត Samut Sakhon មានពលករចំណាកស្រុកខ្មែរចំនួន៥១៦នាក់ ជាប់ទាក់ទងនឹងការផ្ទុះជំងឺកូវីដ១៩ កើតមានឡើងនៅក្នុងសហគមន៍ និងនៅខេត្តជាច្រើនទៀត ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ ត្រូវដុសលាងសំអាតដៃជាមួយអាល់កុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី ត្រូវពាក់ម៉ាស ឬប្រើក្រមា ដើម្បីកុំឲ្យឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេនឹងស្ម័គ្រចិត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែកមួយរយៈមុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមាន ជាពិសេសបងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធប្តី ឬកូនដាច់ខាត។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស រាប់ទាំងមន្ត្រីនៃសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភា និងមន្ត្រីនៃរាជរដ្ឋាភិបាល ត្រូវចុះអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ហើយជួយទិញម៉ាស ឬក្រមាចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សូមជួយផ្តល់ជាស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ និងត្រីខ ដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រស្ថិតនៅក្នុងស្ថានភាពលំបាកនេះ។សូមកុំចាំហៅគាត់មកចូលរួមប្រជុំ គឺយើងត្រូវតែចុះទៅដល់ទីកន្លែងរស់នៅរបស់គាត់តែម្តង។ ត្រូវត្រៀមរៀបចំសម្ភារៈឲ្យបានគ្រប់គ្រាន់ សម្រាប់ផ្សព្វផ្សាយឃោសនាអប់រំអំពីជំងឺឆ្លងកូវីឌ-១៩ ហើយត្រូវជ្រើសរើសទីកន្លែងផ្សព្វផ្សាយ ដែលពលរដ្ឋអាចស្តាប់ឮសំឡេងច្បាស់ល្អតាមការចាក់ផ្សាយពីមេក្រូបំពងសំឡេង៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាឲ្យត្រួតពិនិត្យហ្មត់ចត់ចំពោះការធ្វើដំណើរចូលកម្ពុជា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង