ព័ត៌មានជាតិ
ក្រសួងការងារផ្អាកបញ្ជូនពលករMOU និងពលករតាមរដូវកាលទៅប្រទេសថៃជាបណ្តោះអាសន្ន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ការផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន។
យោងតាមសេចក្តីជូនដំណឹងក្រសួងការងារបានណែនាំដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃត្រូវអនុវត្តឲ្យបានល្អនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។
រក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាលដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងនិយោជកថ្ងៃ។
ត្រូវអនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ប្រសិនជាមាននិងត្រូវលាងដៃជាមួយនឹងសាប៊ូ ឬដែលឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាអនាម័យឲ្យបានល្អ និងជាប្រចាំនៅកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅ ព្រមទាំងកុំចេញទៅកន្លែងសាធារណៈដែលមានមនុស្សច្រើន។ ត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ក្នុងករណីមានបញ្ហា។
ក្រសួងការងារបានបន្តថា ចំពោះមុខក្រសួង បាននឹងកំពុងទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់បងប្អូនពលករដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ ជាបណ្តោះអាសន្នក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។
សម្រាប់បងប្អូនពលករ ដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតវិញក្រសួងបានណែនាំថាប្រសិនជាចាំបាច់ត្រូវត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ជាដាច់ខាត ដែលនៅទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់បងប្អូន ក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់បងប្អូនដែលនៅស្រុកកំណើត។ ត្រូវអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន។ ត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័ក ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅភូមិកំណើត។
ត្រូវជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យជ្រាបថា ខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។
បងប្អូនពលករអាចចុះឈ្មោះជាមួយ ទីភ្នាក់ងារជាតិមុខរបរនិងការងារប្រសិនជាបងប្អូនមានបំណងស្វែងរកការងារ ធ្វើក្នុងស្រុក និងសូមចុះឈ្មោះស្វែងរក ឱកាសការងារជាមួយភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ប្រសិនជាមានបំណងស្វែងរកការងារធ្វើនៅប្រទេសណាមួយផ្សេងក៏ដូចជាចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយឥតបង់ថ្លៃនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយរបស់ក្រសួង ដែលនៅជិតផ្ទះរបស់ខ្លួន។
ក្រសួងបានណែនាំដល់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធត្រូវផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃរហូតដល់មានការជូនដំណឹងជាថ្មី។
ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កម្ពុជាដើម្បីជួយសម្រួលដល់ ពលករ ក្នុងករណីចាំបាច់តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៣ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)