Connect with us

ព័ត៌មានជាតិ

បារាំង ផ្តល់​ហិរញ្ញប្បទាន​ជាង​៩១​លាន​ដុល្លារ សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ

បានផុស

នៅ

ប្រទេស​បារាំង តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) ផ្តល់​ហិរញ្ញប្បទាន​រហូតដល់​៧៥​លាន​អឺរ៉ូ (​ប្រមាណ​ជាង​៩១​លាន​ដុល្លារ​) សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​បារាំង បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​ថា ស្ថានទូត​នៅថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកជំទាវ​អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី អូ​ហ្វេ​លី បួ​រី​ស នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ហិរញ្ញប្បទាន​ចំនួន​ពីរ ដើម្បី​គាំទ្រ​ដល់​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ​ប្រកបដោយ​ចីរភាព ក៏ដូចជា​ការអភិវឌ្ឍ​ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹង​ជួយ​កែលម្អ​សេវា​មូលដ្ឋាន​សម្រាប់​ប្រជាជន​នៅតាម​ជនបទ និង​ចូលរួមចំណែក​ត​ភ្ជាប់​តំបន់​ដាច់ស្រយាល​។ ចំណែក​កម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពិពិធ​កម្មវិស័យ​កសិកម្ម តាម រយៈ​ការគាំទ្រ​ផ្នែក​ដ៏​មាន​សក្តានុពល​ទាំង​ប្រាំ (​រួមមាន​គ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា ប​សុ​បក្សី និង​ការដាំ​ដំណាំ​)​។

​គម្រោង​ទាំងនេះ​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ជាមួយ​ធនាគារ KfW អាល្លឺម៉ង់ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម