ព័ត៌មានជាតិ
ស្ពានបេតុងឆ្លងកាត់ទន្លេសាប សម្រុកធ្វើទាំងយប់ទាំងថ្ងៃ សម្រេចបាន៣៥%
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបេឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របជាមួយស្ពានបេឡេនៅមុខឃ្លាំងសាំងនេះ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ ដោយក្រុមការងារបានសម្រុកធ្វើការងារនេះទាំងយប់ទាំងថ្ងៃ សំដៅធ្វើយ៉ាងណាអោយបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។
គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបេឡេនៅមុខឃ្លាំងសាំងនេះ មានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ ២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរ ។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCICដោយប្រើរយៈពេលវេលា២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥លានដុល្លារអាមេរិក។
ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញនិង ជាសមិទ្ធផលថ្មីមួយទៀតជាចំណងដៃសម្រាប់រាជធានី ភ្នំពេញ ។
គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមកនេះ បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបេឡេដែលបានស្ថាបនារួចនឹងបានដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើឆ្លងកាត់ប្រមាណ២ឆ្នាំហើយ៕
អត្ថបទ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ