Connect with us

ជីវិតកម្សាន្ដ

កប់ខ្លាំងណាស់ ត្រឹមប៉ុន្មានថ្ងៃសោះ ឃើញជាង ១០​ម៉ឺន វីដេអូ ត្រាប់តាមបទរបស់ សី​ម៉ា នៅ tiktok

បានផុស

នៅ

​ឆ្នាំ២០២០ត្បិតថា ពិភពលោកជ្រួលច្របល់ដោយការផ្ទុះមេរោគ​កូ​វីដ​១៩ ប៉ុន្តែតន់ ច័ន្ទសី​ម៉ា គឺជា ឆ្នាំនាងផ្ទុះខ្លាំងបំផុត ដោយបទចម្រៀងនាងស្ទើរទាំងអស់ ទទួលបានការពេញនិយមខ្លាំង ជាហេតុនាំឲ្យនាងឡើងតម្លៃខ្លួនខ្ពស់កប់ពពកមិនធ្លាប់មាន​។ ឥឡូវនេះ បទថ្មីមួយបទរបស់នាង ក៏ កំពុងផ្ទុះខ្លាំងទៀត នៅលើ Tik Tok ក្រោយទើបចេញតែប៉ុន្មានថ្ងៃសោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមព័ត៌មានទម្លាយជាពី​សាមីផលិតកម្ម ដែលជាទ្រនំរបស់តារាចម្រៀងបានឲ្យដឹងថា នាពេល នេះ តន់ ចន្ទ​សី​ម៉ា កំពុងផ្ទុះខ្លាំងទៀតហើយជាមួយបទ “​កូនក្មេងនិងមនុស្សចាស់​” នៅលើ បណ្ដាញសង្គមពេញនិយមរបស់ចិន​។ បទនេះ បានបញ្ចេញនៅលើឆា​ណែ​លយូ​ធូបរបស់ Galaxy Navatra កាលពីសប្ដាហ៍មុន​។ ភ្លាមៗបទចម្រៀងមនោសញ្ចេតនាដ៏គួរឲ្យក្នាញ់មួយនេះ ទទួលបានការចុចចូលស្ដាប់យ៉ាងគំហុក​។​

​គិតមកដល់បច្ចុប្បន្ន “​កូនក្មេងនឹកមនុស្សចាស់​” មានអ្នកចុចចូលស្ដាប់ជាង ១,៣​លានដងហើយ​។ បន្ថែមពីលើនេះ បទរបស់តារាស្រីតូចច្រឡឹងរូបនេះ កំពុងអង្រួនបណ្ដាញសង្គម Tik Tok ថែម ទៀតដែលបង្ហាញថា កំពូលតារា​ចម្រៀងក្មេងស្រីម្នាក់នេះ កំពុងតែ​ទាញយក​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។​

​តាម​របាយការណ៍​ចេញ​ផលិតកម្ម Galaxy Navatra​ ប៉ុន្មាន​ថ្ងៃមកនេះបទ “​កូនក្មេងនឹកមនុស្ស ចាស់​” កំពុងតែនាំមុខគេទៀតហើយ នៅក្នុង tik tok មានអ្នកធ្វើតាម​១៣ម៉ឺន​៥ពាន់វី​ដេអូ នឹងចាប់ ផ្ដើមហក់ឡើងនៅក្នុងបណ្ដាញ YouTube បណ្ដើរៗទៀតដែរ​។ ស្ថានភាពនេះ គេរំពឹងថា សី​ម៉ា ទំនងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀត សម្រាប់ខ្លួនឯងជាមួយបទចម្រៀងថ្មីមួយបទនេះ​។​

​តន់ ចន្ទ​សី​ម៉ា ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាពរបស់ នាងពិតជាខ្លាំងមិនធម្មតា ក្នុងនោះតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ ទម្រង់ និងច្រើនភាសាថែមទៀត ហើយគ្រប់បទចម្រៀងសុទ្ធតែល្បីៗទាំងអស់​។ តាមរបាយការណ៍ ពី ពេលកន្លងទៅចេញដោយផលិតកម្ម​ Galaxy Navatra ដែរនោះ តន់ ចន្ទ​សី​ម៉ា បានឈរនៅ លំដាប់កំពូលនៅក្នុងឆ្នាំ២០២០នេះ ដោយ​បទ​ចម្រៀងរបស់នាង​មានអ្នកទស្សនារហូតជាង៤០០លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចធ្វើបាននៅឡើយ​។​

​ដូច្នេះហើយភ្លាមៗ តន់ ចន្ទ​សី​ម៉ា ក៏ត្រូវបានផលិតកម្ម Galaxy Navatra ​កំណត់តម្លៃពលកម្ម សម្រាប់ចេញច្រៀងតាមមង្គលការ ពិធីជប់លៀង ដល់ទៅ ២​ម៉ឺនដុល្លារអាមេរិកឯណោះ​។​

​ងាកមកបទ “​កូនក្មេង​នឹក​មនុស្ស​ចាស់​” ដដែលវិញផលិតកម្ម ក៏បង្ហាញពីការរំពឹងទុកថា នឹង ក្លាយជាបទពេញនិយាមជាងគេផ្នែកបទចម្រៀងមនោសញ្ចេតនានាចុងឆ្នាំ២០២១នេះ ជាក់ជា មិនខាន​។ តើ “​កូនក្មេង​នឹក​មនុស្ស​ចាស់​” នេះមានអត្ថន័យយ៉ាងណាសូមស្ដាប់ទាំងអស់គ្នា​៖

​អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

Sokha Hotels

ព័ត៌មានពេញនិយម