Connect with us

ព័ត៌មានជាតិ

របង​ថ្ម​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី រំលេច​សម្រស់កាន់តែ​ស្អាត ស្ថាបនា​សម្រេចបាន​៩០​%

បានផុស

នៅ

​របង​ថ្ម​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ តាម​បណ្តា​យ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​ជិត​១​គីឡូម៉ែត្រ​ចាប់ ពី​ហ្គារ៉ាស​សាំង​តូ​តា​ល់ ជិត​ស្តុ​ប​BKC (​កាណាឌីយ៉ា​) រហូតដល់​ស្តុ​ប​វត្ត​នា​គវ័ន​បាន​ដំណើរការ​ស្ថាប​នា​លេចចេញ​ជា​របង​ថ្ម​ជាច្រើន​រយ​ម៉ែត្រ​ហើយ​ ហើយ​របង​ថ្ម​ជាច្រើន​រយ​ម៉ែត្រ​នេះ មកដល់ពេលនេះ​សម្រេច​បាន​៩០​ភាគរយ​ហើយ ពោ​លគឺ​បាន​ឈាន​ចូល​ដល់​តំ​ណា​ក់​កាល​នៃ​ការ​លាបថ្នាំ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម​ន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម​នៅ​តាម​បណ្ដោយ​មហាវិថី​ស​ហព័ន្ធរុស្ស៊ី​ទល់មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំ​ណាក់កាល ក្នុង​នោះ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ការដ្ឋាន​ចេញពី​ហ្គារ៉ាស​សាំង​តូ​តា​ល់ រហូត​ដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​មាន​ប្រវែង​៦៥០​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ហើយ​ក្នុង​ដំណាក់កាល​ទី​១​នេះដែរ គិត​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្ថាបនា​របង​ថ្ម​នេះ ទៅតាម​គម្រោង​បានសម្រេច​ជាច្រើន​រយ​ម៉ែត្រ​ហើយ ពោ​លគឺ​បាន​លេចចេញ​ជា​របង (​ចាប់ពី​ហ្គារ៉ាស​សាំង​តូ​តា​ល់​រហូតដល់​ជិត​ហ្គារ៉ាស ​លក់​រថយន្ត​) ហើយ​ក្នុង​ប្រវែង​នេះ ក្រុមការងារ​ស្ថាបនា​ស​ម្រេចបាន​៩០​ភាគរយ​ហើយ ដោ​យនៅ​ល្ងាច​ថ្ងៃ​ទី​២២​ធ្នូ​នេះ ក្រុមការងារ​កំពុង​ស​ម្រុ​ក​លាបថ្នាំ​បង្ហើយ​។​

ចំពោះ​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូតដល់​ផ្លូវបត់​ទៅ​វត្ត​នាគ​វ័ន​ដែល​មាន​ប្រវែង​៤៣៧​ម៉ែត្រ​។​

មន្ត្រី​ជំនាញ​បាន​បញ្ជា​ក់ថា ការរៀបចំ​ធ្វើ​របង​ថ្ម​ជា​មួយ​នឹង​ការ​រៀបចំ​កា​រ៉ូ​ឡា​សម្រាប់​ថ្មើរជើង​នេះ ធ្វើ​ឡើង​ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដោយសារតែ​ផ្លូវ​ស​ហព័ន្ធរុស្ស៊ី​ជា​ផ្លូវ​មួយ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ ដូច្នេះ​ដាច់ខាត​ត្រូវតែ​រៀបចំ​ផ្លូវ​នេះ​ឲ្យ​មាន​សោភណភាព​និង​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។​

គួ​រំលឹក​ផង​ដែរ កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ និង​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​គម្រោង​នេះ​ផង​ដែរ ដោ​យបាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយហេតុថា កំណាត់​ផ្លូវ​មួយ​នេះ មិន​មាន​ផ្លូវ​ថ្មើរជើង ដូច្នេះ​យើង​នឹង​ធ្វើ​ឱ្យ​មាន​ចិញ្ចើម​សម្រាប់​អ្នក​ថ្មើរជើង​ដើរ​ឱ្យ​បាន​ស្អាត សមជា​ទីក្រុង​ដែ​លជា​បេះដូង​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​៕

អត្ថបត ៖​​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម