Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អះអាងថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណាក្លាយប្រភេទថ្មី

បានផុស

នៅ

ប្រទេសរុស្ស៊ីបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួនអាចព្យាបាលវីរុសក្លាយប្រភេទថ្មីបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះអះអាងថា វ៉ាក់សាំង Sputnik V របស់ខ្លួនត្រូវបានចុះបញ្ជីដំបូងគេនៅទូទាំងពិភពលោកហើយឥឡូវនេះ ខ្លួនបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះគឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងមេរោគក្លាយថ្មីដែលកំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប។

យោងតាមលោក Kirill Dimitriev ប្រធានមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ីដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសនេះបានឲ្យដឹងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការផ្លាស់ប្តូរទម្រង់ថ្មីក៏ដូចជាប្រឆាំងនឹងវីរុសដែលមានស្រាប់។

លោកបន្តថា “វ៉ាក់សាំង Sputnik V បានបង្ហាញពីប្រសិទ្ធភាពរបស់វាម្តងហើយម្តងទៀតបើទោះបីជាមានការផ្លាស់ប្តូរពីមុនខ្លះៗក៏ដោយ”។

មុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dimitry Peskov បានបង្ហើបថា ប្រទេសរុស្ស៊ីកំពុងតាមដានព័ត៌មានចុងក្រោយដែលចេញមកពីក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស។ លោកបន្ថែមថា ប្រតិកម្មណាមួយនឹងត្រូវធ្វើឡើងដោយក្រុមអ្នកជំនាញខាងជំងឺឆ្លងរបស់រដ្ឋាភិបាល។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសនៅតែកំពុងធ្វើតេស្តលើវីរុសប្រភេទថ្មីដើម្បីកំណត់ថាតើការវិវត្តនេះនឹងមានឥទ្ធិពលអ្វីលើវ៉ាក់សាំង Pfizer / BioNTech ដែលកំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក

ចុចអាន៖ EU អនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម