Connect with us

ព័ត៌មានជាតិ

ថៃ​ព្រម រុះរើ​ស្លាក​សញ្ញា​ដោះមីន​ ចេញ​នៅតាម​ព្រំដែន​ ក្នុងស្រុក​ថ្មពួក ​ក្រោយពី​មានការ​ស្នើសុំ​ពី​​កម្ពុជា

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ ខៃ ខែត្រ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​បឹង​ត្រកួន រួម​ជា​មួយ​កម្លាំងចំរុះ បាន​ចុះ​ត្រួតពិនិត្យ​មើល​ភាគី​ថៃ ចុះ​រុះរើ​ស្លាក​សញ្ញា​ដោះមីន នៅ​ចន្លោះ​បង្គោល​សីមា​២៧-២៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្ម​រមៀល​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់​ជាមួយ​ភូមិសាស្ត្រ​ភូមិ​២ ឃុំ​ណង​វែង ស្រុក​ឡាក់​ហាន់​សាយ ខេត្ត​បូរី​រ៉ាំ​ហើយនៅព្រឹក ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២០នេះ។

លោក​វរសេនីយ៍ទោ ខៃ ខែត្រ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ថៃ​រុះរើ​ផ្លាកសញ្ញា​មីន​ពេលនេះ​ធ្វើទៅ​តាម​សំណើ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ ដែល​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ចុះ​រើ​ស្លាក​សញ្ញា​មីន ដែល​ពួកគេ​បាន​ដោះ​រួច​ចូល​មកលើ​ខ្សែបន្ទាត់​ព្រំដែន ១៨៩​ម៉ែត្រ​។​លោក​វរសេនីយ៍ទោ ខៃ ខែត្រ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យដឹងបន្តទៀតថា តាម​សំណើ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ទើប​ថ្ងៃនេះ​ភាគី​ថៃ បាន​ជួប​ជាមួយ​ភាគី​កម្ពុជា ហើយ​យល់​ព្រមធ្វើ​ការរុះរើ​ផ្លាកសញ្ញា​មីន​ចំពោះមុខ​ភាគី​កម្ពុជា​ភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ត​មក​ថៃ​ក៏​បានស្នើសុំឲ្យភាគីទាំងសងខាង កំណត់​ពេលវេលា​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​ការងារ​ផ្សេង​អំពី​សន្តិសុខ​ព្រំដែន​ក្នុង​រយៈពេល​១​ខែម្តង​។ សូម​បញ្ជាក់​ថា ​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ កម្ពុជា​បាន​រុះរើ​ផ្លាកសញ្ញា​មីន​ដែល​ថៃ​បោះ​ចូល​លើ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ចន្លោះ​បង្គោល ៣២-៣៣ រួច​ម្ដង​មក​ហើយ ក្រោយពី​ភាគី​កម្ពុជា​ស្នើសុំ​ទៅ​ភាគី​ថៃ ហើយ​ភាគី​ថៃ​មិនបាន​ឆ្លើយតប​នឹង​ចូលមក​រុះរើ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ក៏បាន​ផ្តាំផ្ញើ​ការ​អរគុណ​ដល់​កម្លាំង​ថៃ ដែល​បាន​គោរព​កិច្ចសន្យា​របស់​ខ្លួន​ខាង​លើ​នេះ​។

កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បានដាក់​ឱសានវាទ​ទៅ​ភាគី​ទាហាន​ថៃ នៅក្នុង​កិច្ចប្រជុំ​មួយ ដោយ​ឲ្យ​ភាគី​ថៃ​រុះរើ​រាល់​ស្លាក​សញ្ញា​មីន និង​ខ្សែ​ក្រហម​ដោះមីន ចេញពី​តំបន់​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៣២ និង​លេខ​៣៣​។ ​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ប្រាប់​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជូនដំណឹង​ដល់​ភាគី​ថៃ ឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន​ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​បើ​រយៈពេល​២​ថ្ងៃ មិន​ធ្វើ​ការ​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ទេ កម្លាំង​ឈរជើង​នៅ​ទីនោះ នឹង​ធ្វើ​ការរុះរើ​ដោយ​ខ្លួនឯង ហើយ​រាល់​សកម្មភាព​ផ្សេងៗ តាម​បណ្តោយ​ព្រំដែន សូម​ភាគី​ថៃ​ជូនដំណឹង​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ក្រោយ​កា​រស្នើសុំ​នោះ និង​ដល់​ថ្ងៃ​កំណត់​ក៏​ថៃ​មិន​ទាន់​បាន​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញ​ផង​ដែរ​ទេ ទើបតែ​ថ្ងៃនេះ​ទាហាន​ថៃ​បានសម្រេច​រុះរើ​តែម្តង​៕
ដោយ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម