ព័ត៍មានទាន់​ហេតុការណ៏
Search
5647

អណ្ដូង​ទឹក​ស្អាត​ចំនួន​១០ ​របស់​មូលនិធិ ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក

បន្ទាយមានជ័យ ៖ ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មេសា ចុង​សប្តាហ៍​នេះ លោក ហ៊ុន ម៉ាណែត និង​លោកស្រី ព្រម​ទាំង​ក្រុម​ការងារ​បាន​អញ្ជើញ​ប្រគល់​អណ្តូង​ទឹក​ស្អាត​ចំនួន​១០​អណ្តូង ដែល​ជា​អំណោយ​របស់​មូលនិធិ​ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក មាតា​បិតា​សម្តេច​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ពិធី​ប្រគល់​ប្រគល់​អណ្ដូង​ទឹក​ស្អាត​នេះ មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជាច្រើន​នាក់​ ដោយ​ប្រជាពលរដ្ឋ​មាន​ទឹក​មុខ​សប្បាយ​រីករាយ​ដែល​បាន​ទទួល​អណ្តូង​ទឹក​ស្អាត​សំរាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

ក្រុម​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​រួស​រាយ​រាក់​ទាក់​ចំពោះ​លោក ហ៊ុន ម៉ាណែត និង​លោក​ស្រី ព្រម​ទាំង​ក្រុម​ការងារ​ទាំង​អស់​ដែល​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន និង​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក ដែល​បាន​សាង​សង់​អណ្តូង​ទឹក​ស្អាត​ជូន​ពួក​គាត់​នា​ពេល​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684