Connect with us

KPT+

មេរៀន ៥ យ៉ាង​ដែល​លោកយាយ​តែងតែ​បង្រៀន​ចៅ​ៗ​ឲ្យ​រឹងមាំ

បានផុស

នៅ

នៅ​​ពេល​ដែល​យើង​ពិបាកចិត្ត​ មាន​អារម្មណ៍​ល្ហល្ហេវ ​រក​កោះ​ត្រើយ​មិន​ឃើញ នរណា​ដែល​យើង​នឹក​ឃើញ​មុន​គេ​ បន្ទាប់​ពី​ឪពុកម្ដាយ?​ តាម​រយៈ​បទពិសោធន៍​ក្នុងនាម​ជា​ចៅ​ម្នាក់ ​ដែល​លោក​យាយ​បាន​ផ្ដល់​ឲ្យ ​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​ចងចាំ។

នេះ​ជា​មេរៀន​ជីវិត​​ ដែល​គ្មាន​​សាលា​ណា​បង្រៀន ​​តែ​លោកយាយ​របស់​យើង​ បាន​បង្រៀនយើងគ្មានថ្ងៃភ្លេច ៖

១. នៅ​ជាមួយ​វិជ្ជមាន​ជានិច្ច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំឡេង​របស់​លោក​យាយ​ស្អក​ៗ​ តែ​រឹងមាំ​ និង​មាន​ទំនុក​ចិត្ត​ជានិច្ច។ លោកយាយ​គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ចៅ​គ្រប់គ្នា​ ជា​ពិសេស​ពេល​ដែល​ឪពុកម្ដាយ​យើង​មិន​នៅ​ ហើយ​ទុក​យើង​ឲ្យ​លោក​មើល​ថែរក្សា។

លោកយាយ​ជា​មនុស្ស​ស្រី​ម្នាក់ ​ដែល​ដឹង​ពី​របៀប​ចូលរួម​ជាមួយ​អ្នកដទៃ។ លោក​តែងតែ​ប្រាប់​យើង​ថា ​ត្រូវ​រក្សា​ភាព​វិជ្ជមាន​ជានិច្ច ​ដោយ​ញញឹម​និង​លើក​ទឹកចិត្ត​យើង​ ហើយ​និយាយ​ថា “ក្មេង​តូច​របស់​ខ្ញុំ ​អ្នក​នឹង​ធ្វើ​រឿង​អស្ចារ្យ​នៅ​ថ្ងៃ​អនាគត” ។ គាត់​ចិត្ត​ល្អ​ដាក់​មនុស្ស​គ្រប់គ្នា​ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​ស្រឡាញ់​គាត់​ច្រើន។

២. សកម្ម​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន

លោកយាយ​របស់​អ្នក​ បាន​ជួយ​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ការ​ជំនួយ។ គាត់​បាន​បរិច្ចាគ​សម្លៀកបំពាក់​របស់​គាត់​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ និង​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​របស់​អ្នក។

គាត់​ក៏​បាន​លើកទឹកចិត្ត​ក្មេងៗ ​ដោយ​ការ​អាន​រឿង​និទាន ​ទៅ​កាន់​ពួកគេ​យ៉ាង​សប្បាយ​រីករាយ។

រឿង​មួយ​ទៀត​ដែល​លោក​យាយ ​តែងតែ​ធ្វើ​ឲ្យ​ចៅ​ៗ​របស់​គាត់​ជានិច្ច​ នោះ​គឺ ​​ទេព​កោសល្យ​​ចម្អិន​អាហារ​ដ៏​ឆ្ងាញ់។ គាត់​បញ្ចេញ​​សកម្មភាព​សប្បាយ​ៗ ​និង​បង្រៀន​យើង​ពី​របៀប​រស់នៅ​ឲ្យ​ធ្វើ​ជា​មនុស្ស​ធំ​ម្នាក់។

៣. បង្រៀន​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​ពឹង​ផ្អែក​ខ្លួនឯង

លោក​យាយ​ជា​ស្ត្រី​ទន់ភ្លន់​ តែ​គាត់​រឹងមាំ​គ្រប់​កាលៈទេសៈ​ គាត់​តែង​បង្រៀន​ចៅៗ​ឲ្យ​ចេះ​អត់ធន់​និង​រស់នៅ ​របៀប​ដែល​មនុស្ស​ធំ​គេ​រស់នៅ។

ជា​ពិសេស​គាត់​បាន​បង្រៀន​យើង​ ឲ្យ​តស៊ូ​ ធ្វើអ្វី​ត្រូវ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព ​ទោះ​មិន​បាន​សម្រេច ​ក៏​យើង​បាន​ធ្វើ​វា​អស់​ពី​ចិត្ត​របស់​យើង​ដែរ។

៤. មាន​សន្តិភាព​ជាមួយ​ខ្លួនឯង

អ្វី​ដែល​យើង​តែង​កោត​សរសើរ ​ចំពោះ​ជីដូន​របស់​យើង ​គឺ​ថា​គាត់​ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​ ​គ្រប់​មធ្យោបាយ។ លោក​ដឹង​ថា ​ពរ​និង​ក្ដី​ស្រឡាញ់​មាន​ន័យ​យ៉ាង​ម៉េច។ ដូច្នេះ​គាត់​មិន​ដែល​ ​ស្ដី​ខ្លួនឯង​ឡើយ។ ជា​ការ​ពិត ​គាត់​តែង​គោរព​ចំពោះ​ខ្លួនឯង និង​ផ្ដល់​តម្លៃ​ដល់​មនុស្ស​គ្រប់រូប​ជា​និច្ច។

៥. ជា​អ្នក​លើក​ទឹកចិត្ត​ដ៏​ល្អ​ពេល​យើង​ដើរ​ដួល

នៅ​ក្មេង​ពេល​យើង​ដើរ​ដួល​ លោក​យាយ​គឺ​ជា​មនុស្ស​ស្រី​ដែល​ឈោង​ដៃ​មក​ជួយ​យើង​ បន្ទាប់​ពី​ឪពុកម្ដាយ។ ពេល​យើង​ធំ​ យើង​ជួប​បញ្ហា​បែប​មនុស្ស​ធំ​ តែ​ក៏​នៅ​មាន​គាត់​ជា​អ្នក​រ៉ាប់រង​ធានា​មើល​ថែ ​និង​លើក​ទឹកចិត្ត​យើង​ដូចគ្នា។

ដូច្នេះ​ចំពោះ​អ្នក​ តើ​បាន​រៀន​អ្វីខ្លះ​ពី​លោកយាយ? ចំពោះ​ខ្ញុំ​ តែងតែ​ចាត់​ទុក​លោក​ជា​មេឃ​ពណ៌​ខៀវ ​របស់​ខ្ញុំ​ជានិច្ច៕

ប្រែសម្រួល៖ សាង  ស្រីល័ក្ខ

ចុចអាន៖ បង្រៀនកូនបែបណាឱ្យក្លាយជាមនុស្សស្មោះត្រង់និងមានចិត្តល្អ?

ចុចអាន៖ មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​មាន​លក្ខណៈ​យ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៩ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៤២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៥០ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម