Connect with us

សុខភាព

បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន ​មុន​ញ៉ាំ! មួយណាល្អជាង?

បានផុស

នៅ

របស់​ទាំង​ពីរ​នេះញ៉ាំ​សឹង​រាល់​ថ្ងៃ ហើយ​សុទ្ធ​តែ​ជា​ប្រភព​កាបូអ៊ីដ្រាត ដែល​រាងកាយ​ត្រូវ​ការ។ ថ្ងៃ​ខ្លះ ចង់​ញ៉ាំ​តែ​បាយ ថ្ងៃ​ខ្លះទៀតចង់​ញ៉ាំ​តែ​មី។ គ្នា​យើង​ខ្លះ​គិត​ថា ញ៉ាំ​បាយ​នឹងពោះជាង​មី បើ​ញ៉ាំ​មីអាច​ឆាប់​ឃ្លាន​។ តើ​ជាតិ​​កាបូអ៊ីដ្រាតទាំង​ពីរ​នេះ​ ​ផ្ដល់​​គុណ​សម្បត្តិ ​និងគុណវិបត្តិ​​ដូច​​ម្ដេច​ខ្លះ?

១- ប្រភេទកាបូអ៊ីដ្រាត

កាបូអ៊ីដ្រាត ជា​សារធាតុ​ចិញ្ចឹម​មួយ​ដែល​រាង​កាយ​ត្រូវ​ការ ព្រោះ​វាជា​ប្រភព​ថាមពល​។ កាបូអ៊ីដ្រាត​ ​បាន​បំប្លែងទៅ​ជាគ្លុយកូស ដែល​ប្រើ​ជា​ថាមពល​សម្រាប់​កោសិកា​រាង​កាយ​។ ប្រភេទ ឬ​គុណភាព​នៃ​កាបូអ៊ីដ្រាត ​ពិតជាសំខាន់​ជាង​បរិមាណ​ញ៉ាំ។ នេះបើ​យោង​តាម​សាលា​សុខាភិបាល​សាធារណៈ Harvard TH Chan។

កាបូអ៊ីដ្រាត​មាន​ពីរ​ប្រភេទគឺ ​សាមញ្ញ និង​សាំញ៉ាំ។ កាបូអ៊ីដ្រាត​សាមញ្ញ ​គឺ​នំប៉័ង ​ប៉ាស្តា និង​នំខេក។

– ប្រភេទ​សាមញ្ញ៖ មាន​ជា​គ្រាប់​ធញ្ញជាតិ​កិន​ មាន​ន័យ​ថា ​អាហារ​ទាំង​នេះ​មក​ពីគ្រាប់​ធញ្ញជាតិ​ដែល​​បាន​កែ​ច្នៃ។ ការ​កែច្នៃ​គ្រាប់​ធញ្ញជាតិទាំង​នេះ អាចរក្សាទុកបានយូរ​ និងរក្សាគុណភាព​​របស់ផលិតផល ប៉ុន្តែ​វាធ្វើឲ្យបាត់បង់​ជីវជាតិ​ចិញ្ចឹម ​វីតាមីន និង​រ៉ែ​ខនិជ។

​វាធ្វើឡើងទម្ងន់​ និង​ធ្វើឲ្យងាយ​ឡើង​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និងអាច​ភ្ញោច​ជំរុញ​ឲ្យ​មាន​ការ​ស៊ាំនឹងអាំងស៊ុយលីន​ រយៈពេល​យូរ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ទឹកនោម​ផ្អែម។

– ប្រភេទ​សុំាញ៉ាំ៖ កាបូអ៊ីដ្រាត​សាំ​ញ៉ាំ​ ជា​ប្រភព​ផ្ដល់​សុខភាព​ល្អ​ជាង​គេ​នៃ​កាបូអ៊ីដ្រាតផ្សេងៗទៀត។ តាម​ធម្មតា វា​បានកែច្នៃ​​តិច​តួច​បំផុត ឬអត់សោះ មានដូចជា នំប៉័ង​ធ្វើ​ពី​​ស្រូវ​សាឡី​ គីណាវ (quinoa) អង្ករ​សម្រូប អង្ករ​ខ្មៅ គ្រាប់​ធញ្ញជាតិ ​ដែលបាន​ពី​អម្បូរ​ស្រូវ បន្លែ និង​ផ្លែឈើ ហើយវាសម្បូរ​វីតាមីន ជាតិ​រ៉ែ​ខនិជ កាក​សរសៃ និង​ជីវជាតិ​ចិញ្ចឹមពី​រុក្ខជាតិ។

ខុស​ពី​គ្រាប់​ធញ្ញជាតិ​ដែល​កិន និងគ្រាប់​ធញ្ញជាតិ​ពេញ​ទាំង​មូល​នៅ​​ជាប់​​សម្បក​ អ៊ីចឹងហើយ ទើបវាអាចរក្សា​វីតាមីន និង​រ៉ែខនិជបាន​។ ពេទ្យ​ច្រើន​​ណែនាំ​ឲ្យ​ញ៉ាំ​កាបូអ៊ីដ្រាត​សាំញ៉ាំ​ឲ្យ​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- បាយនិងមី-គុយទាវ

របស់​ទាំង​ពីរ​នេះ​ជា​​ប្រភព​​​កាបូ​អ៊ីដ្រាត។ បើ​ប្រៀបគ្នា បាយ​ស ១០០ ក្រាម ​មាន​ផ្ទុក ១៧៥ កាឡូរី។ ​ហើយចំនួនកាឡូរីដដែលនេះ មានក្នុង​មី-គុយទាវ ៥០ ក្រាម (ស្ងួត មិន​ទាន់​ចម្អិន) ប៉ុណ្ណោះ។ ​មានន័យថា មី-គុយទាវ មានកាឡូរី​ខ្ពស់​ជាង។

ចុះសួរថាមួយណាល្អជាង? បាយ និងមី-គុយទាវ គឺប្រហាក់ប្រហែលគ្នាទេ។ ប៉ុន្តែ ប្រភេទ​កាបូអ៊ី​ដ្រាតទេ ទើបសំខាន់!

៣- ទាំងពីរនេះជាផលិតផលគ្រាប់ធញ្ញជាតិកិនសម្រិត

មី​-គុយទាវដែល​យើង​ញុំាជា​ផលិតមកពី​ម្សៅ​ដែល​កែច្នៃ។ ​មី​មិន​​បាន​ផលិត​​ពី​គ្រាប់​ធញ្ញជាតិ​ពេញ​ទាំង​មូល​ តែ​ជា​ផលិតផល​នៃ​គ្រាប់​ធញ្ញជាតិ​កិន​សម្រិត។ អង្ករ​ស ដែល​ដាំចេញជា​បាយ និងធ្វើ​មី-គុយទាវ​ ​ជា​ផលិតផល​នៃ​គ្រាប់​ធញ្ញជាតិ​កិន​សម្រិត។

បើញុំាច្រើន​ហួស​ហេតុ​ ​អាច​បង្កើន​ហានិភ័យ​​ប្រជុំ​រោគសញ្ញា ​មេតាបូលីស។ គ្រាប់​ធញ្ញជាតិ​ដែល​កិន​សម្រិត​ អាច​ភ្ញោច​ជំរុញ​​​ការ​រលាក​​​ក្នុង​រាងកាយ ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ចុះ​ទ្រុឌទ្រោម ​ដូច​ជា​ ជំងឺ​បេះដូង ជំងឺ​ស្ទះ/ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​​ទឹក​នោម​ផ្អែម។

៤- សន្ទស្សន៍ជាតិស្ករក្នុងឈាម

សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ឯកតា​រង្វាស់​ដែល​ប្រើសម្រាប់​វាស់អាហារ​ណាអាច​ជះ​ផល​ប៉ះ​ពាល់ដល់​កម្រិត​ជាតិ​គ្លុយកូស​។ សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ខ្ពស់ អាហារនោះ​កាន់​តែ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យខ្ពស់ដែរ។

សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម ​​ចាត់​ទុក​ថា ​ខ្ពស់ ​​បើ​​លើស​ ៧០ មធ្យម​បើនៅ​ជុំវិញ ៥៦-៦៩ និង​ទាប​​ បើក្រោម ៥៥។ បាយ​ស​មាន​​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​ ៧៣ ខណៈ​អាហារ​ ដូច​ជា ​មី និង​ប៉ាស្តា​ តាម​ធម្មតា​ស្ថិត​ក្នុង​កម្រិតមធ្យម​ នៅ​លើ​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម។

៥- ចំណុចគួរពិចារណាបន្ថែម

របៀប​ដែល​​ញុំា​អាហារទាំង​នេះ​ គួរកំណត់​​ថា ​តើ​អាហារ​ទាំងនេះផ្ដល់​សុខភាព​ល្អ​យ៉ាង​ណា។ បើ​យើង​ញ៉ាំ​​មី​កញ្ចប់​​ជំនួស​បាយ​ ហើយ​មាន​​​អាហារ​​​បន្ទាប់​បន្សំ​ខ្លះ ដោយ​សង្ឃឹម​ថា​កាត់​បន្ថយ​ចំនួន​កាឡូរី​ គួរ​ពិចារណា​ឡើង​វិញ។

មី​​មួយ​កញ្ចប់​អាច​ឈាន​ដល់ ៤០០ កាឡូរី មិន​និយាយ​ដល់​កម្រិត​ខ្ពស់​នៃ​ជាតិ​ខ្លាញ់​ឆ្អែត និង​សូដ្យូមទេ។ ​បើ​យើងញុំា​បាយ ១០០ ក្រាម​​ជាមួយសាច់គ្មានខ្លាញ់ល្មម កាឡូរី​អាច​មិន​លើស​ពី ៣០០ កាឡូរី​ឡើយ។ អាចបន្ថែម​ផ្លែ​ឈើ និង​បន្លែ​ដែល​​មាន​កាឡូរី​ទាប។

ពិចារណា​ថា ​គួរ​ញុំាបាយ ឬ​មី អាចឆែក​មើល​ចំណុច​ទាំង​នេះ​សិន៖
– ប្រភេទ​​កាបូអ៊ីដ្រាត៖ មី​ ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​សម្រូប ល្អជាង ​បើ​ធៀប​នឹង​បាយ​សដែលដាំពីអង្ករសម្រិត លើក​លែង​​បាយ​អង្ករ​សម្រូប និង​អង្ករ​ខ្មៅ។
– ទម្រង់អាហារ៖ បាយ​ឆា​ ផ្ទុក​​កាឡូរី​ខ្ពស់​ជាង​មី។ ផ្ទុយ​ទៅ​វិញ មី​ឆុងញុំា (កញ្ចប់)​ អាច​ផ្ទុកកាឡូរី​ខ្ពស់​ជាង​បាយ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

សូមចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម