Connect with us

ព័ត៌មានជាតិ

ក្រសួង ៣ ចាប់ផ្តើម​ពិភាក្សា​គ្នា​លើការប្រមូលពន្ធលើសេវា​ឌីជីថល

បានផុស

នៅ

(ភ្នំពេញ)៖ មន្រ្តី​មកពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​កិច្ច​ប្រជុំ តាមរយៈប្រព័ន្ធអនឡាញ​ដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) កាលពី​ថ្ងៃ​២៣ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែល​បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ប្រមូល​ធាតុចូលចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងការប្រមូលពន្ធលើសេវាឌីជីថលនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

កាល​ពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏​បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅលើបទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​ដ៏​សំខាន់​ដែល​មាន ៣ ក្រសួង​ពាក់ព័ន្ធ​ចូលរួម​ គឺ​ដើម្បី​សិក្សា​ឲ្យ​បាន​លម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម