Connect with us

កីឡា

ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​ថ្លែង​អំណរ គុណ​ដល់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភព លោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ដណ្តើមបាន​មេដាយមាស​៩​គ្រឿង មេដាយប្រាក់​១០​គ្រឿង និង​មេដាយសំរិទ្ធ​១២ គ្រឿង​កាលពី​ថ្ងៃ​ម្សិលមិញ ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​បាន​បញ្ចេញ​សារ​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជ​រដ្ឋា​ភិ​បា ល និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង កីឡា​។​

ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​បញ្ជាក់ថា ក្នុងនាម​ជា​កីឡាករ​កីឡា​ការ​នីវ៉ូ​វី​ណា​ម​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា ដែល​បាន​យកចិត្តទុកដាក់ និង ខិតខំ​ស្វះស្វែង​បំពេញ​កិច្ចការងារ ដើម្បី​ផ្តល់ប្រាក់​រង្វាន់​ជយ លា​ភី​ជាការ​លើកទឹកចិត្ត ដល់​យើងខ្ញុំ​ទាំង អស់​គ្នា​ជា​កីឡាករ​-​ការិនី ដែល​ទោះជា​ប្រ ទេស​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ ១៩ ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​វ៉ូ​វីណ​ម​ម្ចាស់​មេដាយមាស​កម្រិត​ពិភពលោក ប៉ាល់ ឆរ​ស្ម៊ី បាន​និ​យា យ​ថា តាងនាម​ក្រុម​អត្ត​ព​លិ​ក​កីឡាការិនី​វ៉ូ​វីណ​ម និង​រូប​កីឡាការិនី​ផ្ទាល់​បាន​ប្តេ​ជ្ញា​ថា បន្ត​ហ្វឹកហាត់​ឲ្យ​ខ្លាំងក្លា​ជាង​មុន​ដើម្បី​ត្រៀម​ខ្លួន​ដណ្តើម​មេដាយ​ជូន​កម្ពុជា​នៃ​ព្រឹត្តិការ ណ៍​ការប្រកួត​កីឡា​SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ខាង មុខ​នេះ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម