ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់អាមេរិកមានករណីឆ្លងកូវីដលើស ២ លានករណី
បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ខណៈពេលនេះរដ្ឋកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងបង្អស់របស់សហរដ្ឋអាមេរិកដែលមានចំនួនករណីឆ្លងជំងឺកូវីដ ១៩ លើសពី ២ លានករណីកាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនោះសាលាដែលមានមូលដ្ឋាននៅរដ្ឋ Maryland បានចុះបញ្ជីករណីឆ្លងសរុបចំនួន ២,០១០,៤៨៥ ករណីនិងមានអ្នកស្លាប់ ២៣,៦៦០ នាក់នៅក្នុងរដ្ឋនេះ ។
ភាគច្រើននៃករណីថ្មីបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយថា ចំនួនអ្នកជំងឺកូវីដ ១៩ នៅមណ្ឌលថែទាំបានកើនឡើងទ្វេដងក្នុងរយៈពេល ៣ សប្តាហ៍ ខណៈពេលដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង ៦១ ភាគរយ ។
លោក Newsom បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមរក្សាសុខភាពរបស់អ្នក ពាក់ម៉ាស ស្នាក់នៅផ្ទះ និងសូមឲ្យមានសុវត្ថិភាព” ។
សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយរោគរាតត្បាតមួយនេះដែលមានករណីឆ្លងជិត ១៨.៥ លានករណី និងការស្លាប់ច្រើនជាង ៣២៧,០០០ នាក់ ខណៈមនុស្សជិត ៤៤.៥ លាននាក់បានជាសះស្បើយពីជំងឺនេះ បើទោះបីជាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ប្រឆាំងនឹងវីរុសនេះបានចាប់ផ្តើមនៅទូទាំងប្រទេសនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ការសិក្សា៖ ការចម្លងរបស់វីរុសក្លាយពូជប្រភេទថ្មីនឹងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន
ចុចអាន ៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង