Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធ​លូបង្ហូរទឹក និង​ផ្លូវ​លែង​ជា​បញ្ហា​ទៀតហើយ​

បានផុស

នៅ

ក្រោយពី​ទទួលបាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ​ខូច ដោយសាររថយន្ត​ធុន​ធំ​ជា​អ្នក​បំ ផ្លាញ ឥឡូវ​រហូតមកដល់​ពេលនេះ ​បញ្ហា​ផ្លូវ​ខូច​នោះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ស្ថាបនា​ជា​ផ្លូវ​បេតុង​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយឡែក​ប្រព័ន្ធ​លូបង្ហូរទឹក ក៏​ត្រូវបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ប្រាប់​អោយដឹងថា ផ្លូវ​ដែល​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ គឺ​ស្ថិតនៅ​ខាងក្រោយ​វត្ត ទួល​សន្តិ​វ័ន ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធា នី​ភ្នំពេញ ប្រវែង២៧០​ម៉ែត្រ ទំហំ៨​ម៉ែត្រ កម្រាស់២​តិក ឆ្អឹង​ដែក គឺជា​គម្រោង​ស្ថាបនា​របស់​សាលា​រាជធានី​ភ្នំពេញ ។

ការស្ថាបនា​ផ្លូវ​បេតុង​កាល​ពេលនោះ គឺ​មិនទាន់មាន​ប្រព័ន្ធ​លូបង្ហូរទឹក​នេះឡើយ ទើបតែ​ពេលនេះ ឃើញ​អាជ្ញាធរ​ដាក់​ប្រពន្ធ​លូ ធ្វើអោយ​ពួកគាត់​សប្បាយចិត្ត​យ៉ាងខ្លាំង ។ ពីព្រោះថា តំបន់​នេះ បើ ទោះ បី​មាន​ផ្លូវ​បេតុង​ល្អ​ហើយ​ក្តី ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​តែងតែ​ទឹក​លិច​ផ្ទះ​ពលរដ្ឋ​ខ្លះៗ​ផងដែរ ប៉ុ ន្តែ​ពេលនេះ ពួកគាត់​គិតថា លែង​លំបាក​ទៀតហើយ ដោយបាន​ប្រព័ន្ធ​លូ​ថ្មី​បែបនេះ ។​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រាប់​បញ្ជាក់​អោយដឹងថា ផ្លូវ​នេះ​ពី​ដើមឡើយ គឺជា​ផ្លូវដី​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​លំបាក​ខ្លាំងណាស់ ទឹក​លិច​ផង រអិល​ផង ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ ត្រូវបាន​អាជ្ញាធរ​ស្ថាបនា​ជា​ផ្លូវ​បេតុង ហើយ​ថែមទាំង​មាន​ប្រព័ន្ធ​បង្ហូរទឹក​ទៀត ដូច្នេះហើយ​ដែល​ធ្វើអោយ​ពួកគាត់​មានការ​ត្រេកអរ​សប្បាយចិត្ត​យ៉ាងខ្លាំង ៕

​អត្ថបទ ៖​ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម