ព័ត៍មានទាន់​ហេតុការណ៏
Search
08

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០ ​ខែមីនា​កើតឡើង​១១​លើក​ ស្លាប់​០៧​នាក់ របួសធ្ងន់​ស្រាល​៤៤​នាក់​

ភ្នំពេញ ៖ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើត​ឡើង​ចំនួន​លើក​១១​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ០៧​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៥​នាក់(​ស្រី​៤​នាក់​),​និង​របួសស្រាល​២៩​នាក់​(​ស្រី​១១​នាក់​)​។​

នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​១៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៦​គ្រឿង​,​យាន​ ផ្សេងៗ​៣​គ្រឿង​។ របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បើន​៤​លើក​,​មិន​គោរព​សិទ្ធ​៤​លើក​,ស្រវឹង​១​លើក​,​កត្តា​យានយន្ត​២​លើក​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ១២​នាក់​(​យប់​០៦​នាក់)។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៧៤៥​គ្រឿង​(​រថយន្ត​ធំ​៣១៤​ គ្រឿង​)​ស្មើ​និង​៧៥៨​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​២៨៦​គ្រឿង ស្មើនឹង​២៩៧​ករណី រួមមាន​ប័ណ្ណ​បើកបរ​ហួស​សុពលភាព​១៤​ករណី​,​ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​ ០២​ករណី​,​គ្មាន​ប័ណ្ណ​អាជីវកម្ម​១៨​ករណី​,​គ្មាន​ឈៀក​៣៨​ករណី​, ឈៀក​ហួស​សុពលភាព​៨​ករណី​,​បើក​បរ​ហួស​ល្បឿន​កំណត់​០៧​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​២១០​ករណី ,​ចំពោះ ករណី​ល្មើស​បច្ចេក​ទេស​មាន​៤៥៩​គ្រឿង ស្មើ​និង​៤៦១​ករណី​រួម​ន​មានៈ ដឹក​សំពីងសំពោង​៤៣២​ករណី​, ដឹក​លើស​ចំណុះ​២៩​ករណី​។​

ដោយឡែក​ម៉ូតូ​ ត្រូវបាន​ពិន័យ​សរុប​ចំនួន​១,១៨០គ្រឿងក្នុង​នោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​៦៤៤​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៤៧៤​ករណី​,​ម៉ូតូ​ អត់​កញ្ចក់​ និង​មួក​៥​ករណី​,​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​២៥​ករណី​,​ល្មើស​សញ្ញា​ចរាចរណ៍​ ២៣​ករណី​,​ស្រវឹង​៧​ករណី​និង​ដឹក​លើស​ចំណុះ​២​ករណី៕​

រ៉ាវុទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684