ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-03-15-e-full

ប្រតិភូ​ខណ្ឌទួលគោក​ចុះ​សួរសុខទុក្ខ​កងទ័ព​និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ដល់ កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ខេត្តព្រះវិហារ

ព្រះវិហារ ៖ គណៈប្រតិភូ​របស់​លា​សា​ខណ្ឌទួលគោក​ដឹកនាំ​ដោយ លោ​ឯក ឃុន​ដឿ​ន​អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ទួលគោក​និង​លោក​ម៉ែន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​រួម​និង​មន្ត្រី​ក្រោម​ឱវាទ​កាលពី​ថ្ងៃទី​២៧​និង​២៨​មីនា​កន្លងមក​នេះ​បាន​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ​មួយចំនួន​ទៅ​ឧបត្ថម្ភ​ដល់​កងទ័ព​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៣ ចំណុះ​ឲ្យ​កងពលតូច​លេខ​៩​និង​គ្រួសារ​កងទ័ព​ដែល​កំពុង​រស់នៅ​ភូមិ​រុងរឿង​២ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

គណៈប្រតិភូ​បាន​ឈប់សម្រាក​នៅ​ខេត្តសៀមរាប​មួយ​យប់ លុះ​ព្រឹក​ថ្ងៃទី​២៨​មិនា​ទើប​បន្តដំណើរ​ទៅកាន់​គោលដៅ​ដោយមាន​ការ​ទទួល​ស្វាគមន៍​ពី​លោក​វរសេនីយ៍ឯក កែម សុផល​មេបញ្ជាការ​កងទ័ព​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៣ ហើយ​អំណោយ​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​កងទ័ព​ខាងលើ​នេះ​រួមមាន ក្នុង​១​គ្រួសារ​ទទួល​បាន​មី​១​កេស ទឹកត្រី​១​ដប ទឹក​ស៊ីអ៊ីវ​១​ដប​និង ថវិកា​២​ម៉ឺន​រៀល ចែក​ជូន​យុទ្ធជន​កងទ័ព​ដែល​នៅ​លីវ​ចំនួន​១៣៥​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​និង​ពលទាហាន ចំនួន​២៨៤​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​២០,០០០​រៀល និង​ជូន​អគ្គភាព​៣៩៣ រួមមាន ម៉ា​ស៊ីន​ត្រង់​ទ័​រ​ន័​រ​២​គ្រឿង ច្រវាក់​កាត់​ម៉ា​ស៊ីន​ត្រង់​ទ័​រ​ន័​រ​២​គ្រឿង មី​យើង​៣៧០​កេស ប្រេងសាំង​ចំនួន​២,០០០​លីត្រ ប្រហុក​១០០​គីឡូក្រាម អំពិល​ទុំ​១០០​គីឡូក្រាម សៀង​១០០​គីឡូក្រាម ផ្អក​៥០​គីឡូក្រាម ភេសជ្ជៈ​៣០​កេស ឆៃប៉ូវ​១៥០​គីឡូក្រាម អង្គរ​ដំណើប​១០០​គីឡូក្រាម ទឹកត្រី​៥០​យូរ ទឹកស៊ីអ៊ីវ​៥០​យួរ ថ្នាំពេទ្យ​៣​កេស និង​ថវិកា​ចំនួន​២​លាន​រៀល​ផង​ដែរ។ ក្រៅ​ពី​នេះ​គណៈ​ប្រតិភូ​ក៏បាន​ប្រគល់​ជូន​មេបញ្ជាការ គ ៤​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​១០​ម៉ឺន​រៀល យុទ្ធជន​៧០​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​៤​ម៉ឺន​រៀល សរុប​ទឹកប្រាក់​និង​សម្ភារៈ​ដែល​ត្រូវ​ប្រគល់​ជូន​នេះ​មាន​ចំនួន​១៧៥៦០០០០(១៧​លាន​៥៦០​ពាន់​រៀល​)។

ជា​មួយ​នឹង​ការ​ផ្តល់​អំណោយ​លោក​ឯក ឃុន​ដឿ​ន​និង​ក្រុមការងារ​ក៏បាន​ឆ្លៀត​បង្កើត​អនុស្សាវរីយ៍​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ក្រុម​គ្រួសារ​កងទ័ព​គឺ​លោក​បាន​ទិញ​ទឹកអំពៅ​ម្នាក់​១​ស្បោងៗ​ជូន​ទៅ​កូនចៅ​របស់​កងទ័ព​ដែល​បាន​រស់​នៅ​ទីនោះ ដោយ​លោក​សំណេះសំណាល​ជាមួយ​ក្មេង​ជំនាន់​ក្រោយ​ថា ត្រូវ​តែ​មាន​ឆន្ទៈ​ជាតិនិយម​ដូចជា​ឪពុក​ដែល​ខិតខំ​ការពារ​បរ​ណ​ភាព​ទឹកដី។

លោក​ឯក ឃុន​ដឿ​ន​ក៏បាន​ពី​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខ​ទុក​កងទ័ព​និង​ក្រុម​គ្រួសារ​កងទ័ព​និង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋបាល​ខណ្ឌ​ដែល​បាន​ចងសម្ព័ន្ធភាព​អោយ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​នៅ​សមរភូមិ​មុខជា​និច្ច។

ក្រោយ​បញ្ចប់​ពិធី គណៈប្រតិភូ​ក៏បាន​ត្រឡប់​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៩​ដែល​ស្ថិត​ក្នុងភូមិ​សា​ស្ទឹ​ក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ផង​ដែរ​៕

ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684